ភ្នំពេញ៖ ចិញ្ចើមផ្លូវ២១៧មួយកន្លែងក្លាយជាទីលានចោលសំរាមយ៉ាអនាធិប្បតេយ្យបង្កផលប៉ះពាលដល់សុខភាពផ្លូវដង្ហើមក្នុងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្បែរទីតាំងក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ធំក្លិនស្អុយពិបាកក្នុងការដកដង្ហើមនិងកង្វក់បរិស្ថានសោភ័ណ្ឌភាពតាមដងផ្លូវ និងបង្កការកកស្ទះប្រព័ន្ធលូបង្ហូរទឹកនាំអោយលិចលង់ផ្ទះប្រជាពលរដ្ឋកើតមានជំងឺដង្កាត់ផ្សេង ជាពិសេសក្មេងនិងចាស់ជរាងាយរងគ្រោះដល់សុខភាពផ្លូវដង្ហើមដែលពួកគាត់រស់នៅប្រចាំថ្ងៃ។

ជាក់ស្ដែងនៅតាមកំណាត់ផ្លូវ២១៧ សង្កាត់ដង្ក ខណ្ឌដង្កោតាមចិញ្ចើមផ្លូវក្លាយទៅជាទីលានចោលសំរាមយ៉ាងអណាធិប្បតេយ្យមិនឃើញរថយន្តប្រមូលសំរាមមកកើបឬអាជ្ញាធរមូលដ្ឋានចុះមកធ្វើការណែនាំនោះឡើយ បណ្ដែតបណ្ដោយអោយប្រជាពលរដ្ឋយកសំរាមមកគរចោលពាសវាលកាលធំក្លិនស្អុយស្ទើរដកដង្ហើមមិនរួច។

ពលរដ្ឋសូមណូមពរដល់អាជ្ញាធរមូលដ្ឋានខណ្ឌដង្កោនឹងរថយន្តប្រមូលសំរាមចុះមកប្រមូលកើបយកសំរាមទៅចោលនៅទីលានចាក់សំរាមផងកុំទុកគរតាមចិញ្ចើមផ្លូវបែបនេះធ្វើអោយបាត់បង់សណ្តាប់ធ្នាប់សោភ័ណភាពតាមដងផ្លូវបំពុលបរិស្ថានប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ៕

