ថ្មីៗនេះ សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តកំពត បានរៀបចំកម្មវិធីតម្រង់ទិសការងារ និងអាជីព ក្នុងសិក្ខាសាលាលើកទី២ ក្រោមប្រធានបទ «ការកំណត់គោលដៅការងារ»។

ពិធីនេះបានប្រព្រឹត្តទៅក្រោមវត្តមានចូលរួមពី លោកស្រី ឆូវ ផល្លី អគ្គស្នងការរងសមាគមកាយឫទ្ធិនារីកម្ពុជា និងលោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តកំពត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់សមាជិកាសកម្ម គ្រូបង្គោល អ្នកតម្រង់ទិស និងវាគ្មិនកិត្តិយសជាច្រើនរូបទៀត។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ ដើម្បីផ្តល់ឱកាសឱ្យសមាជិកាស្វែងយល់ពីអាជីពការងារដែលខ្លួនចង់ធ្វើ កំណត់គោលដៅការងារ និងរៀបចំផែនការសិក្សារៀនសូត្រ ដើម្បីឈានទៅចាប់យកជំនាញ ឬអាជីពដែលខ្លួនចង់ធ្វើនាពេលអនាគត។

ដើម្បីឆ្លើយតបទៅនឹងចំណាប់អារម្មណ៍របស់សមាជិកា កម្មវិធីក៏បានអញ្ជើញវាគ្មិនកិត្តិយសដែលជាអ្នកជំនាញក្នុងអាជីពចំនួនពីរ គឺអាជីពជាយោធិន និងអាជីពជាគ្រូបង្រៀន ដើម្បីមកធ្វើការចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន ចំណេះដឹង និងតម្រង់ទិសដៅ បង្ហាញពីឱកាសការងារ ក៏ដូចជាវិធីសាស្ត្រត្រៀមខ្លួនសម្រាប់អាជីពទាំងពីរនេះផងដែរ៕

https://troryorng.com/
Share.