ប្រធានក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) លោក ពុយ គា បានចេញប្រតិកម្មទៅនឹងសេចក្ដីរាយការណ៍របស់សារព័ត៌មានអូស្ត្រាលី ABC ដោយផ្ដោតលើការខ្វះចន្លោះវិជ្ជាជីវៈដ៏សំខាន់មួយ គឺការមិនបញ្ជាក់ឱ្យបានច្បាស់លាស់អំពីសាវតារនៃទឹកដីអធិបតេយ្យភាពរបស់កម្ពុជា នៅតំបន់កាស៊ីណូអូរស្មាច់ បើទោះបីជាលោកមិនទាស់ទែងទៅនឹងការរាយការណ៍ពីបញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក៏ដោយ។

លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ដែលជាសមាគមអ្នកសារព័ត៌មានធំមួយនៅកម្ពុជា បានប្រតិកម្មទៅនឹងសេចក្ដីរាយការណ៍មួយរបស់អ្នកសារព័ត៌មានអូស្ត្រាលី ABC ដែលត្រូវបានក្រុមទាហានថៃនាំចូលទៅក្នុងកាស៊ីណូអូរស្មាច់ ខេត្តឧត្តរមានជ័យ ដើម្បីធ្វើសេចក្ដីរាយការណ៍អំពីស្ថានភាពនៅក្នុងអគារដែលពួកគេបានវាយប្រហារកាលពីខែធ្នូ ឆ្នាំ២០២៥ ក្នុងគោលបំណងស្ដែងឱ្យឃើញពីសំណល់វត្ថុតាងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។

ទោះបីជាសេចក្ដីរាយការណ៍នោះ បានធ្វើឡើងស្របតាមក្បួនខ្នាតសារព័ត៌មានក្ដី ប៉ុន្តែប្រធានក្លិបអ្នកកាសែតកម្ពុជារូបនេះបានកត់សម្គាល់ថា អ្នករាយការណ៍ជាស្ត្រីរូបនោះ បានបង្កើតកំហុសវិជ្ជាជីវៈដ៏សំខាន់មួយ គឺមិនបានបញ្ជាក់អំពីសាវតារនៃទីតាំងដែលខ្លួនកំពុងរាយការណ៍ឱ្យបានច្បាស់លាស់ ដោយបង្ហើបត្រឹមតែឈ្មោះទីតាំង និងលើកឡើងតែអំពីការចោទប្រកាន់មកលើកម្ពុជា។

ក្នុងនាមជាអ្នកសារព័ត៌មានដែលមានបទពិសោធន៍ច្រើនឆ្នាំ និងជាប្រធានសមាគមអ្នកសារព័ត៌មានឈានមុខនៅកម្ពុជា លោក ពុយ គា បានសង្កត់ធ្ងន់ត្រង់ចំណុចនេះ ដោយសារវាជាចំណុចរសើប និងចាំបាច់ត្រូវតែរំលេចឱ្យបានជាក់លាក់ ត្បិតទីតាំងនោះជាដែនអធិបតេយ្យរបស់កម្ពុជា ដែលត្រូវបានទាហានថៃរំលោភយក បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន ហើយវាក៏ជាទីតាំងដែលរងការវាយប្រហារប្រទាញប្រទង់គ្នាផងដែរ។

ការលើកឡើងនេះ ទំនងជាលោកយល់ថា ការមិនបញ្ជាក់ឱ្យបានច្បាស់លាស់ ឬការធ្វេសប្រហែសក្នុងពេលរាយការណ៍ គឺជាកំហុសមួយមិនគួរកើតមានឡើយ ព្រោះវាបង្កឱ្យមានការភាន់ច្រឡំ ឬភាពមិនច្បាស់លាស់ដល់សាធារណជន។

ទោះជាយ៉ាងណា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានគូសបញ្ជាក់ថា ការរាយការណ៍ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាបញ្ហាប្រឈមសកលនាពេលបច្ចុប្បន្ន និងជាទីចាប់អារម្មណ៍ផងនោះ គឺមិនមែនជារឿងត្រូវទោមនស្សនោះទេ បើទោះបីជាសេចក្ដីរាយការណ៍នោះធ្វើឡើងនៅលើទឹកដីកម្ពុជាក៏ដោយ ត្បិតកម្ពុជាបានទទួលស្គាល់នូវបញ្ហាដែលកំពុងប្រឈម ហើយកំពុងបង្ហាញឆន្ទៈយ៉ាងមុះមុត និងខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការបង្ក្រាបបទល្មើសដ៏ស្មុគស្មាញនេះ៕

CCJ President Puy Kea Critiques ABC Australia’s Report Over O’Smach Casino Identity Gap Amid Online Scam Coverage

PHNOM PENH — Puy Kea, President of the Club of Cambodian Journalists (CCJ), has pushed back against a recent report by Australia’s ABC News, citing a critical professional oversight where the reporter failed to clarify the historical backdrop of Cambodia’s sovereign territory at the O’Smach casino site, despite welcoming international coverage on the global issue of online scams.

Mr. Puy Kea, President of the Club of Cambodian Journalists (CCJ)—a prominent media association in Cambodia—has reacted to a report by Australian broadcaster ABC. In the report, the foreign journalist was escorted by Thai soldiers into an O’Smach casino in Oddar Meanchey province to cover the aftermath inside a building they had clashed over in December 2025, aiming to showcase evidence of online scam operations.

While the report adhered to standard journalistic formats, the CCJ president noted that the female reporter committed a major professional error: failing to clearly specify the history and background of the location she was reporting from. Instead, she only disclosed the name of the site and focused solely on allegations leveled against Cambodia.

As a seasoned journalist with years of experience and the head of Cambodia’s leading media association, Mr. Puy Kea emphasized this point because it remains a highly sensitive matter that demands precise context. The location is within Cambodia’s sovereign territory, which was encroached upon by Thai troops after a ceasefire went into effect, and has historically been a site of contested military clashes.

His remarks suggest that overlooking or neglecting to clarify such critical details is an unacceptable mistake in reporting, as it misleads the public and breeds ambiguity.

Nevertheless, the CCJ president underlined that reporting on online scams—a pressing global challenge and a matter of widespread public interest—is not something Cambodia takes offense to, even if the reporting takes place on Cambodian soil. This is because Cambodia openly acknowledges the ongoing challenge and continues to demonstrate a strong political will and active commitment to cracking down on these complex crimes.

Share.