ព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យជនជាតិចិនម្នាក់ ទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ពាក់ព័ន្ធករណីកាន់កាប់ រក្សាទុក និងដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត។

ជនសង្ស័យឈ្មោះ SHUN ZHENG ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ហើយមិនមានលិខិតឆ្លងដែន។

ប្រតិបត្តិការនេះអនុវត្តក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីថ្នាក់ដឹកនាំកងរាជអាវុធហត្ថខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។

ជាមួយនឹងការបញ្ជូននេះ សមត្ថកិច្ចក៏បានបញ្ជូនវត្ថុតាងពាក់ព័ន្ធ ទៅតុលាការផងដែរ ដើម្បីបន្តអនុវត្តនីតិវិធី។

បច្ចុប្បន្ន ជនសង្ស័យកំពុងស្ថិតក្រោមការចាត់ការរបស់សាលាដំបូងខេត្តព្រះសីហនុ តាមនីតិវិធីបន្ត៕

អត្ថបទ៖ ចតុម្មុខ

Share.