សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញបញ្ជីរាយនាមក្រុមជម្រើសជាតិកម្ពុជា ត្រៀមប្រមូលផ្តុំហ្វឹកហាត់ ចូលរួមការប្រកួតពានរង្វាន់ ASEAN CHAMPIONSHIP HYUNDAI CUP 2026 ដោយក្រុមជម្រើសជាតិកម្ពុជាស្ថិតក្នុងពូល A ដែលការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី២៤ ខែកក្កដា ដល់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។

លោក KOJI GYOTOKU គ្រូបង្វឹកជម្រើសជាតិកម្ពុជា ថ្លែងថា៖ “សម្រាប់ការជ្រើសរើសកីឡាករត្រៀមការប្រកួត Hyundai Cup លើកនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រប់ក្លិបទាំងអស់ ដែលបានបង្ហាញការយោគយល់ និងផ្តល់កិច្ចសហការក្នុងការអនុញ្ញាតឱ្យកីឡាករចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា ទោះបីជាកម្មវិធីនេះធ្វើឡើងក្រៅពី FIFA International Match Window និងស្ថិតក្នុងដំណាក់កាលដ៏សំខាន់នៃការត្រៀមក្រុមសម្រាប់រដូវកាលថ្មីរបស់ក្លិបក៏ដោយ។

ជាមួយគ្នានេះដែរ ដោយគោរពចំពោះផែនការរៀបចំក្រុមរបស់ក្លិបនីមួយៗ និងបន្ទាប់ពីការពិភាក្សារួមគ្នា មានកីឡាករមួយចំនួនដែលត្រូវបន្តបំពេញភារកិច្ចជាមួយក្លិបរបស់ខ្លួន។ ចំពោះបញ្ជីកីឡាករដែលត្រូវបានជ្រើសរើសលើកនេះ រួមទាំងកីឡាករដែលទើបតែទទួលបានឱកាសជាប់ជាលើកដំបូង គឺជាក្រុមដែលយើងជឿជាក់ថាសមស្រប និងល្អបំផុតសម្រាប់ក្រុមជម្រើសជាតិកម្ពុជានៅពេលបច្ចុប្បន្ន។

យើងនឹងរៀបចំការហ្វឹកហាត់ ឱ្យបានល្អបំផុតក្នុងអំឡុងជំរុំហ្វឹកហាត់នៅប្រទេសជប៉ុន ជាមួយកីឡាករទាំងអស់ ដែលត្រូវបានជ្រើសរើស ដើម្បីត្រៀមខ្លួនឱ្យបានរួចរាល់ និងបង្ហាញសមត្ថភាពល្អបំផុតរបស់ក្រុមជម្រើសជាតិកម្ពុជាក្នុងការប្រកួត Hyundai Cup។

ជាចុងក្រោយ ខ្ញុំសូមថ្លែងអំណរគុណដោយស្មោះអស់ពីចិត្តចំពោះសមាគមបាល់ទាត់ជប៉ុន (JFA) ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងធំធេងក្នុងការរៀបចំការបោះជំរុំហ្វឹកហាត់នៅប្រទេសជប៉ុន សម្រាប់ការត្រៀមខ្លួនមុនការប្រកួត Hyundai Cup។”

ស្របពេលលោក ឃួន ឡាបូរ៉ាវី ចោទសួរថា តើ​ឯកសណ្ឋានជម្រើសជាតិ នៅ​តែជាក្តីស្រមៃរបស់​កីឡាករ ទៀតឬទេ?

Share.