មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ គម្រោងអាទិភាពទី៣ នៃការ សាងសង់សារមន្ទីរត្រីទឹកសាប ជាមួយផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តពោធិ៍សាត់ ២០២៦-២០៣០។ គម្រោងអាទិភាពទី៣ គឺការបង្កើត «សារមន្ទីរត្រីទឹកសាប» ដែលមានទីតាំងស្ថិតនៅស្រុកក្រគរ ខេត្តពោធិ៍សាត់។

​គម្រោងនេះនឹងក្លាយជាមជ្ឈមណ្ឌលសិក្សាស្វែងយល់ និងជាចំណុចទាក់ទាញភ្ញៀវទេសចរថ្មីស្រឡាងមួយ តាមរយៈសមាសភាព និងប្លង់ស្ថាបត្យកម្មដ៏សម្បូរបែប៖

  • អាងចិញ្ចឹមត្រីខ្នាតធំ​ នៅចំកណ្តាលសារមន្ទីរ សម្រាប់ទស្សនាហ្វូងត្រីហែលយ៉ាងរស់រវើក។
  • បន្ទប់បង្ហាញប្រភេទត្រីទឹកសាប និងជីវៈចម្រុះបឹងទន្លេសាប ដើម្បីអប់រំ និងស្រាវជ្រាវ។
  • មជ្ឈមណ្ឌលស្រាវជ្រាវ បន្ទប់រៀន និងការអប់រំបរិស្ថាន។
  • ផ្សារបែងចែកផលនេសាទ និងកន្លែងលក់វត្ថុអនុស្សាវរីយ៍ ដើម្បីគាំទ្រផលិតផលសហគមន៍។
  • សេវាកម្ម និងអគាររដ្ឋបាល (បណ្ណាល័យ បន្ទប់ប្រជុំ…) ព្រមទាំងកន្លែងសួនច្បារ និងកន្លែងកម្សាន្តខាងក្រៅយ៉ាងស្រស់បំព្រង។

អត្ថប្រយោជន៍ និងលទ្ធផលរំពឹងទុក៖

  • ចូលរួមអភិរក្ស និងផ្សព្វផ្សាយពីពូជត្រីទឹកសាប និងធនធានបឹងទន្លេសាបឱ្យបានគង់វង្ស។
  • ជំរុញសេដ្ឋកិច្ចក្នុងស្រុក បង្កើតឱកាសការងារ និងអាជីវកម្មជូនប្រជាពលរដ្ឋក្នុងសហគមន៍។
  • ផ្តល់ចំណេះដឹងយ៉ាងទូលំទូលាយដល់សាធារណជន សិស្ស-និស្សិត និងអ្នកស្រាវជ្រាវ។

សារមន្ទីរត្រីទឹកសាប សម្រាប់ការអភិរក្សធនធានធម្មជាតិ និងកូនចៅជំនាន់ក្រោយ៕

ក្រៅពី​គម្រោង​ខាង​លើ​នេះ មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ ក៏​បាន​ដាក់​ចេញ​គម្រោង​ ៣រួច​មក​ហើយ រួមមាន​ដូច​ខាង​ក្រោម៖

គម្រោងអាទិភាពទី២៖ រៀបចំទីតាំង Viewpoints តាមបណ្តោយផ្លូវជាតិលេខ១០ និងផ្លូវបុប្ផាលាក់ខ្លួន

គម្រោងអាទិភាពទី១៖ បង្កើតសារមន្ទីរកេសរកូលឧទ្យានជាតិក្រវាញ 

ផែនការអភិវឌ្ឍន៍ទេសចរណ៍ ខេត្តពោធិ៍សាត់ ២០២៦-២០៣០

Share.