សៀមរាប ៖ ផ្លូវមួយខ្សែក្នុងឃុំខ្នាពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប ដើមឡើយជាផ្លូវលំ ពលរដ្ឋជួបការលំបាលធ្វើដំណើរ ជង្ហុកជ្រៅៗ ឥឡូវបានប្រែក្លាយជាផ្លូវបេតុង អមជាមួយដើមឈើ រុក្ខជាតិសងខាង កាន់តែស្រស់បំព្រង អ្វីដែលពលរដ្ឋសប្បាយចិត្ត គឺកាន់តែងាយស្រួលធ្វើដំណើរ ទាំងកូនចៅទៅសាលារៀនផង ក្រោយពីស្ថាបនារួចថ្មីៗនេះ ។

តាមពលរដ្ឋបានលើកឡើងថា ផ្លូវមួយខ្សែក្នុងឃុំខាងលើ កន្លងមកពលរដ្ឋពិបាកក្នុងការធ្វើដំណើរ ចំណាយពេលយូរទម្រាំដល់មន្ទីរពេទ្យ ផ្សារ សាលារៀន ក៏ដោយសារ ផ្លូវទ្រុឌទ្រោម ជង្ហុកជ្រៅៗ តែមកដល់ពេលនេះ ដោយមានការយកចិត្តទុក្ខដាក់ពី ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ រដ្ឋបាលខេត្ត និងរដ្ឋបាលស្រុកសូទ្រនិគម លើការអភិវឌ្ឍន៍មូលដ្ឋាន បានកែប្រែពីផ្លូវលំទៅទៅជាផ្លូវបេតុង ងាយស្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងការប្រកបមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃឱ្យកាន់តែមានភាពងាយស្រួលជាងមុន ។

បើតាមលោក គឿន ឈឹង មេឃុំខ្នារពោធិ៍បានឱ្យដឹងថា ផ្លូវបេតុងនេះមានប្រវែង ៥១០ម៉ែត្រ ដោយចំណាយថវិកាសរុបចំនួន ៣០២លានរៀល រួមនឹងការបំពាក់អំពូលភ្លើងសូឡាផងដែរ ដើម្បីបង្កើនសុវត្ថិភាពដល់ប្រជាពលរដ្ឋនៅពេលយប់ ។

Share.