ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅតាមមូលដ្ឋាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានចុះរៀបចំវេទិកាសាធារណៈ និងធ្វើការផ្សព្វផ្សាយយ៉ាងសកម្មអំពីគោលនយោបាយ «ភូមិ-សង្កាត់មានសុវត្ថិភាព» ជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន កាលពីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៦ កន្លងទៅនេះ។

សកម្មភាពជួបផ្ទាល់ជាមួយប្រជាពលរដ្ឋនេះ ត្រូវបានធ្វើឡើងដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ព្រមទាំងអនុវត្តតាមទិសដៅការងារដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។




ការរៀបចំឱ្យមានវេទិកាសាធារណៈនេះ ក្នុងគោលបំណងបង្កើនភាពស្និទ្ធស្នាល បង្កើតវេទិកាសន្ទនារវាងអាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋ ដើម្បីស្វែងយល់ពីកង្វល់ និងបញ្ហានានាក្នុងមូលដ្ឋាន។ ទន្ទឹមនឹងនោះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមថ្កូវ ក៏បានពន្យល់ណែនាំ និងផ្សព្វផ្សាយយ៉ាងក្បោះក្បាយអំពីលក្ខណៈសម្បត្តិនៃគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ក្នុងទិសដៅជំរុញឱ្យប្រជាពលរដ្ឋចូលរួមបង្ការ បង្ក្រាប និងទប់ស្កាត់រាល់បទល្មើសផ្សេងៗ បញ្ហាគ្រឿងញៀន ដើម្បីធានាបាននូវសន្តិសុខផ្លូវចិត្ត និងការរស់នៅប្រកបដោយភាពសុខសាន្តក្នុងសហគមន៍ទាំងមូល៕

