សៀមរាប៖ ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកអង្គរជុំ បានចុះបង្ក្រាបរោងសិប្បកម្មកែច្នៃផល និងអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត ចំនួន ៣ទីតាំង ស្ថិតនៅភូមិបេង ឃុំដូនពេង ស្រុកអង្គរជុំ ខេត្តសៀមរាប កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតម៉ាស៊ីនម៉ាកយ៉ាងដុងចំនួន ៣គ្រឿង និងឈើប្រភេទលេខ៣ ចំនួន ៤,៣៥៦ម៉ែត្រគូប។ វត្ថុតាងទាំងអស់ត្រូវបានយកទៅរក្សាទុកជាបណ្ដោះអាសន្ននៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើអង្គរជុំ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។



