អ្នកគាំទ្រន័រវែស រាប់ម៉ឺននាក់ឈរចាំទទួលស្វាគមន៍ក្រុមជម្រើសជាតិខ្លួន ត្រលប់ទៅស្រុកកំណើតវិញនៅទីក្រុង Oslo ក្រោយឡើងទៅវគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ FIFA World Cup ឆ្នាំ២០២៦ ជាលើកដំបូងប្រចាំប្រវត្តិសាស្ត្រ។

២៨ឆ្នាំក្រោយខកខានចូលរួមព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ប៉ុន្តែនៅឆ្នាំ ២០២៦ នេះក្រុមបាល់ទាត់ជម្រើសជាតិន័រវែស បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលជុំវិញការបង្ហាញសមត្ថភាពលេងរបស់កីឡាករ និងស្ទាយអបអររបស់អ្នកគាំទ្រ។

ស្របពេលខ្សែប្រយុទ្ធ Erling Haaland ទទួលបានការចាប់អារម្មណ៍ខ្លាំងក្រោយស៊ុតបញ្ចូលទី៧គ្រាប់ ក្នុងការបង្ហាញខ្លួន៥ប្រកួតលើកដំបូងក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ២០២៦៕

Share.