ក្រុមបាល់ទាត់ជម្រើសជាតិគោជល់ អេស្ប៉ាញ ដឹងនាំដោយលោក Luis de la Fuente បានកកកៅអីវគ្គផ្ដាច់ព្រ័ត្រ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០២៦ បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិ មាន់គក់បារាំង ក្នុងលទ្ធផល២ទល់និង០ កាលពីរាត្រី ម៉ោង ២:០០រំលងអាធ្រាត្រ ថ្ងៃទី១៥ កក្កដា ២០២៦ ក្នុងកីឡដ្ឋាន AT&T Stadium។

ស្របពេលរាត្រីនេះ ក្រុមជម្រើសជាតិពពកស អាហ្សង់ទីន នឹងត្រូបតតាំងជាមួយតោកំណាចអង់គ្លេស វគ្គពាក់កណ្ដាល់ផ្ដាច់ព្រ័ត្រ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០២៦ ថ្ងៃទី ១៥ កក្កដា ២០២៥ ម៉ោង ២:០០រំលងអាធ្រាត្រ ក្នុងកីឡដ្ឋាន Atlanta។


នៅលើពិភពលោកមានតែប្រទេសចំនួន២ប៉ុណ្ណោះដែលបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ FIFA World Cup ចំនួន៣ លើកជាប់ៗគ្នា៖
- 🇩🇪 អាល្លឺម៉ង់ខាងលិច
១៩៨២ – ជើងឯករង (ចាញ់អ៊ីតាលី)
១៩៨៦ – ជើងឯករង (ចាញ់អាហ្សង់ទីន)
១៩៩០ – ជើងឯក (យកឈ្នះអាហ្សង់ទីន) - 🇧🇷ប្រេស៊ីល
១៩៩៤ – ជើងឯក (យកឈ្នះអ៊ីតាលី)
១៩៩៨ – ជើងឯករង (ចាញ់បារាំង)
២០០២ – ជើងឯក (យកឈ្នះអាល្លឺម៉ង់)។
ស្របពេលក្រុមជម្រើសជាតិបារាំង អាចក្លាយជាប្រទេសទី៣ ដែលអាចឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រ FIFA World Cup ៣លើកជាប់ៗគ្នាបន្ទាប់ពីធ្វើបានកាលពីឆ្នាំ ២០១៨ ឈ្នះជើងឯក និង ២០២២ ជើងឯករង៕


