
ពានរង្វាន់បាល់ទាត់ Soccer League ឆ្នាំ២០២៦ បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ដោយនៅរសៀលថ្ងៃទី១៥ ខែកក្កដា នេះ មានក្រុមខ្លាំងចំនួន៤ នឹងជួបគ្នាដើម្បីយកកៅអីទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ វិញ្ញាសាបុរស ។
អត្ថបទពាក់ព័ន្ធ៖ Soccer League៖ អេសជីស៊ី ប៉ះ ស៊ីប៊ែល ខណៈ ឌីអាយជី ជួប អិនអេសអិម វគ្គ៤ក្រុមចុងក្រោយ ផ្នែកបុរស
កម្មវិធីប្រកួតវគ្គ៤ក្រុមចុងក្រោយ៖
- អេសជីស៊ី ប៉ះ ស៊ីប៊ែលអេហ្វស៊ី ម៉ោង ៣:០០ រសៀល
- ឌីអាយជីអេហ្វស៊ី ប៉ះ អិនអេសអឹម ម៉ោង ៦:០០ ល្ងាច

លទ្ធផលវគ្គ៨ក្រុមចុងក្រោយ៖


អត្ថបទពាក់ព័ន្ធ៖ Soccer League ៖ យុវតីស្ទាំងភ្លើង ប៉ះ សេនាអង្គរ វគ្គផ្តាច់ព្រ័ត្រ វិញ្ញាសានារី ចុងសប្តាហ៍នេះ
កម្មវិធីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖

សូមជម្រាបថា ចំពោះសមាភាពក្រុមដែលបានចូលរួមប្រកួតពានរង្វាន់ Soccer League ឆ្នាំ២០២៦ នេះមានរហូតទៅដល់៥៩ក្រុម, ក្លិបសមាគម និងក្រុម សម្រាប់់ផ្នែកបុរស។ ដោយក្រុមទាំង៥៩ បែងចែកជា១៦ពូល សម្រាប់ពូល A ដល់ H មានចំនួន៤ក្រុម ខណៈពូល I ដល់ P មានចំនួន៣ក្រុម។

រូមមន្តប្រកួតគឺក្រុមទាំងអស់ត្រូវប្រកួតវិលជុំប៉ះគ្នាក្នុងពូលរៀងៗខ្លួន ខណៈក្រុមដែលមានពិន្ទុច្រើនជាងគេតាមពូលទាំង១៦ និងមានឈ្មោះឡើងប្រកួតវគ្គ១៦ក្រុម និងបន្តប្រកួតវគ្គ៨ក្រុម, វគ្គ៤ក្រុម រហូតដល់វគ្គផ្តាច់ព្រ័ត្រ។

សូមបញ្ជាក់ថា សម្រាប់ពានរង្វាន់បាល់ទាត់ Soccer League ឆ្នាំ២០២៦ នេះបានចាប់ផ្តើមពិធីបើកជាផ្លូវការនៅថ្ងៃទី៦ ខែមិថុនា នៅកីឡដ្ឋានវិសាខា និងបានចាប់ផ្តើមប្រកួតនៅថ្ងៃទី៧ ខែមិថុនា គ្រោងនឹងបិទបញ្ចប់នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ៕




