បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបងបានឱ្យដឹងថា ស្ថានភាពទឹកស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបង កំពុងហក់ឡើងខ្លាំង និងជិតឈានដល់កម្រិតប្រកាសអាសន្ន។



យោងតាមការបញ្ជាក់ គិតត្រឹមវេលាម៉ោង ១២ និង ២០នាទី ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ កម្ពស់ទឹកស្ទឹងសង្កែបានកើនឡើងដល់ ១៣.៣០ ម៉ែត្រ ខណៈកម្រិតប្រកាសអាសន្នត្រូវបានកំណត់នៅ ១៣.៧០ ម៉ែត្រ។
ក្នុងស្ថានភាពនេះ អាជ្ញាធរខេត្តបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសង្កែ សូមបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជាពិសេសចំពោះ៖
- មនុស្សចាស់ និងកុមារតូចៗ
- ទូក និងមធ្យោបាយដឹកជញ្ជូនលើទឹក
- ម៉ាស៊ីនបូមទឹក និងឧបករណ៍ប្រើប្រាស់ផ្សេងៗ
- សត្វពាហនៈ
អាជ្ញាធរបានណែនាំឱ្យតាមដានព័ត៌មានជាបន្តបន្ទាប់ និងត្រៀមខ្លួនជាមុន ដើម្បីបង្ការហានិភ័យដែលអាចកើតមាន ប្រសិនបើកម្រិតទឹកបន្តកើនឡើងដល់កម្រិតគ្រោះថ្នាក់៕
អត្ថបទ៖ តាតុងសែនជ័យ

