កំពង់ស្ពឺ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សោកស្តាយមួយ បានកើតឡើងលើផ្លូវល្បឿនលឿន ត្រង់ចំណុច PK77 ស្ថិតនៅភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦។

តាមសមត្ថកិច្ចបានឱ្យដឹងថា ម៉ូតូម៉ាក BMW ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JO-3333 បានធ្វើដំណើរចូលតាមច្រកស្ថានីយត្រែងត្រយឹង ក្នុងទិសដៅឆ្ពោះទៅរាជធានីភ្នំពេញ។ ខណៈមកដល់ចំណុចកើតហេតុ ដែលជាផ្លូវកោង អ្នកបើកបរបានជ្រុលចង្កូតទៅបុករនាំងការពារផ្លូវ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។

សមត្ថកិច្ចជំនាញបានបញ្ជាក់ថា មូលហេតុនៃគ្រោះថ្នាក់នេះ គឺបណ្តាលមកពី ការបើកបរល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងចាត់ចែងនីតិវិធីតាមច្បាប់ ខណៈសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណី៕

អត្ថបទ៖ កណ្ដាល

Share.