នៅថ្ងៃទី ២០ កក្កដា ឆ្នាំ ២០២៦ នៅសណ្ឋាគារ ណូវ៉ូថែល បាងកក អ្នកយកព័ត៌មានបានរាយការណ៍ថា នៅផ្នែកចុងក្រោយនៃកម្មវិធី មានការបើកឱកាសឱ្យប្រជាពលរដ្ឋដែលបានចូលរួមធ្វើការសាកសួរ និងបញ្ចេញមតិ ស្រាប់តែស្ត្រីវ័យចំណាស់ម្នាក់ បានក្រោកឈរឡើងសួរទៅកាន់លោក ណាត់ថាពង្សរឿងបញ្ញាវុធ ប្រធានគណបក្សប្រជាជន (បជន.) ថា៖

«ហេតុអ្វីបានជាអ្នកបោះចោលសំឡេងឆ្នោតរបស់អ្នកគាំទ្រ? ពេលដែលគណបក្សប្រជាជនចាញ់ការបោះឆ្នោត ខ្ញុំកើតទុក្ខខ្លាំងណាស់។ អ្នកត្រូវតែរស់នៅជាមួយការពិតថា អ្នកកំពុងតែប្រឈមមុខជាមួយចោរ។ អ្នកនិយាយតែអំពីច្បាប់ ប៉ុន្តែអ្នកកំពុងតែរស់នៅជាមួយចោរ ហើយតើមានចោរឯណាទៅបង្កើតច្បាប់មកបង្រ្កាបចោរនោះ? ខ្ញុំឈឺចាប់ជាមួយអំពើពុករលួយ ហើយអ្នកដែលគាំទ្រគណបក្សប្រជាជន គឺត្រូវការតំបន់មួយដើម្បីបង្ហាញចេញថា ពួកគេកើតទុក្ខ កម្រិតណាជាមួយប្រទេសជាតិ និងខូចចិត្តកម្រិតណាចំពោះគណបក្សដែលពួកគេស្រឡាញ់ តែបែរជាយកសំឡេងឆ្នោតរបស់ពួកគេទៅប្រគល់ឱ្យចោរយកអំណាចនោះទៅវិញ។ ហើយអ្នកមកនិយាយក្នុងអ្វីដែលមនុស្សគ្មានអំណាចនិយាយ តើវាបានការអ្វី? ខ្ញុំជាតំណាងប្រជាជនថៃម្នាក់ ដែលមកសួរថា ហេតុអ្វីបានជាអ្នកមិនធ្វើជាមេដឹកនាំក្នុងការប្រមូលផ្តុំប្រជាជន ដើម្បីរួមដៃធ្វើអ្វីមួយដែលមិនមែនជារង់ចាំនៅលើឆាកនោះ?»

ខាងលោក ណាត់ថាពង្ស បានឆ្លើយតបវិញដោយសំឡេងញ័រញាក់ថា ខ្លួនបារម្ភនិងខ្វល់ខ្វាយពីអារម្មណ៍ទាំងនោះណាស់ ទៅគ្រប់ឆាកទាំងអស់គឺតែងតែមានមនុស្សមកបង្ហាញមតិបែបនេះ។ បន្ទាប់មកលោកបានពន្យល់ថា ហេតុអ្វីបានជាគណបក្សប្រជាជន បោះឆ្នោតឱ្យគណបក្សភូមិចៃថៃគឺដោយសារ៖

«នៅពេល​នោះ​យើងមិនមានជម្រើសទេ ព្រោះ​យើង​មិន​មាន​បេក្ខភាព​ជា​នាយករដ្ឋមន្ត្រី ដែល​អាច​ចូលរួម​ក្នុង​រដ្ឋាភិបាលចម្រុះ​បាន បើសិនយើង​និយាយថាប្រតេសនេះកំពុងតែ​ត្រូវ​បាន​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី ឬ​អ្នក​ដឹកនាំប្រទេស​ដែល​ធ្វើ​ឱ្យយើង​មាន​អារម្មណ៍​ជា​កាប់ពីតែន​ដឹកនាំ​នាវា ដែលជា​មនុស្ស​ដែល​យើង​អាចមាន​អារម្មណ៍ថាគេជាចោរ ឬ​គេ​មិន​មាន​តម្លាភាព សំណួរសួរថា កម្រិតខ្វះខាតនាពេលនោះ គឺគណបក្សប្រជាជនមិនមានបេក្ខជននាយករដ្ឋមន្ត្រី យើងត្រូវការបោះឆ្នោតដើម្បីដោះសោវិធានការមួយចំនួន ដើម្បីដោះស្រាយបញ្ហាជូនប្រទេសជាតិ។»

«ប្រសិនបើកាលណោះយើងចូលរួមរដ្ឋាភិបាល មនុស្សជាច្រើនអាចនឹងមានអារម្មណ៍ថាជាចោរ យើងមិនអាចធ្វើជាកាប់ពីតែនបានទេ។ ប្រសិនបើយើងទៅអង្គុយលើនាវារបស់ចោរ តើប្រទេសថៃនឹងទៅក្នុងទិសដៅដែលត្រឹមត្រូវដែរឬទេ? ឬមួយក៏យើងអាចធ្វើតួនាទីជាបក្សប្រឆាំងសំឡេងភាគច្រើន អង្គុយលើនាវាមួយទៀត ហើយធ្វើតួនាទីត្រួតពិនិត្យរដ្ឋាភិបាលសំឡេងភាគតិច? លទ្ធផលនៃការបោះឆ្នោតថ្ងៃទី ៨ កុម្ភៈ គឺគ្មាននរណាម្នាក់ដឹងមុនថាវានឹងចេញមកយ៉ាងណានោះទេ។ អ្វីដែលយើងជឿជាក់គឺ ប្រទេសនេះអាចផ្លាស់ប្តូរបាន មានសង្ឃឹមបាន កាប់ពីតែននាវា គឺជាមនុស្សដែលសំខាន់បំផុត ត្រូវតែជាមនុស្សដែលមានឆន្ទៈពិតប្រាកដក្នុងការបង្កើតការផ្លាស់ប្តូរ។ ប៉ុន្តែនៅពេលនោះ វាជាកម្រិតខ្វះខាតពិតប្រាកដមែន យើងមិនបានសម្រេចចិត្តដោយងាយស្រួលនោះទេ។»

«យើងជឿថា ការបង្កើតការផ្លាស់ប្តូរបាន ខ្លួនយើងផ្ទាល់ត្រូវតែមានអំណាចក្នុងការគ្រប់គ្រង និងមើលថែ ដែលពិតណាស់ បន្ទាប់ពីឆ្លងកាត់ហេតុការណ៍រួចរាល់ មនុស្សជាច្រើនក្រឡេកមើលថយក្រោយហើយនិយាយថា “ឃើញទេ! អ្នកបានហុចកូនសោឱ្យគេ”។ ទាំងអស់នេះ ខ្ញុំទទួលស្គាល់ថាគ្មាននរណាម្នាក់ដឹងពិតប្រាកដនោះទេ។ យ៉ាងហោចណាស់ គណបក្សប្រជាជន ប្រហែលជាធ្លាប់ធ្វើឱ្យមនុស្សជាច្រើនមានការអាក់អន់ចិត្តនៅក្នុងចិត្ត ខ្ញុំក៏ឈឺចាប់ដូចគ្នាដែរ។ ប៉ុន្តែខ្ញុំជឿជាក់ថា ដរាបណាដែលយើងនៅតែមានសង្ឃឹម មានមនុស្សមកបង្ហាញខ្លួនបែបនេះ ប្រទេសយើងនឹងរីកធំធាត់ឡើងជាលំដាប់»។

បន្ទាប់ពីនោះពិធីករ បានប្រញាប់កាត់សង្វាក់ និងសុំបញ្ចប់វគ្គចោទសួរត្រឹមតែប៉ុណ្ណោះភ្លាមៗតែម្តង៕

https://troryorng.com/
Share.