ភ្នំពេញ៖ ប្រជាពលរដ្ឋនឹងអាចធ្វើដំណើរឆ្លងកាត់ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា នៅចុងឆ្នាំ២០២៦ខាងមុខ ខណៈគម្រោងសាងសង់ស្ពាននេះកំពុងដំណើរការយ៉ាងរលូន និងសម្រេចវឌ្ឍនភាពប្រមាណ ៧៩% គិតត្រឹមដើមខែកក្កដា ឆ្នាំ២០២៦។

គម្រោងនេះមានសារៈសំខាន់ក្នុងការតភ្ជាប់ចរាចរណ៍រវាងតំបន់ចាក់អង្រែក្រោម និងព្រែកប្រា ដែលជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ព្រមទាំងកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។

តាមរបាយការណ៍វឌ្ឍនភាព ការងារសាងសង់រួមមាន៖ ផ្នែកគ្រឹះស្ពានសម្រេចបាន ១០០% រចនាសម្ព័ន្ធក្រោមស្ពានសម្រេច ១០០% រចនាសម្ព័ន្ធលើនៃស្ពានតភ្ជាប់សម្រេច ១០០% ខណៈរចនាសម្ព័ន្ធលើនៃស្ពានមេសម្រេចបាន ៨៤% និងការសាងសង់បណ្តាញផ្លូវតភ្ជាប់សម្រេចបានប្រមាណ ៥១%។

ស្ពានចាក់អង្រែក្រោម-ព្រែកប្រា បានបើកការដ្ឋានសាងសង់នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

គម្រោងនេះត្រូវបានអនុវត្តតាមផែនការដែលបានគ្រោងទុក ដោយមិនមានភាពយឺតយ៉ាវ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅចុងឆ្នាំ២០២៧។

Share.