សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានទទួលជួប ឯកឧត្តម Kash Patel នាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) នៃសហរដ្ឋអាមេរិក ដើម្បី​សម្ដែង​ការ​គួរសម ​និង​ពិភាក្សាការងារ​​ដោយ​ផ្ទាល់​ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នា​ព្រឹកថ្ងៃពុធ ទី២២ កក្កដា ២០២៦ នេះ។

កន្លង​ទៅ សម្ដេច ហ៊ុន ម៉ាណែត ធ្លាប់បានជួបពិភាក្សាតាមទូរសព្ទជាមួយ លោក Kash Patel នាយកនៃការិយាល័យស៊ើបអង្កេតកម្រិតសហព័ន្ធ (FBI) របស់សហរដ្ឋអាមេរិក ម្ដងរួចមកហើយកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។ កាលណោះភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំកន្លងមក រវាងស្ថាប័នសន្តិសុខរបស់កម្ពុជា និង FBI ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនដូចជា ការជួញដូរមនុស្ស គ្រឿងញៀន ឃាតកម្ម ជម្រិតទារប្រាក់ ឧក្រិដ្ឋកម្មហិរញ្ញវត្ថុ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

គួរដឹងថា ក្នុងកិច្ចសន្ទនានេះ សមភាគីទាំងពីរ បានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសន្តិសុខ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពសម្រាប់ប្រជាជន និងសម្រាប់កម្ពុជាជាមួយសហរដ្ឋអាមេរិក៕

https://troryorng.com/
Share.