ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះផ្ទះមួយកន្លែង ដោយសារម្ចាស់អុជធូបសែនថ្ងៃសិលទុកចោល បង្កឱ្យភ្ញាក់ផ្អើល អ្នកជិតខាង អាជ្ញាធរ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ ជួយអន្តរាគមន៍ កាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅតាមផ្លូវបេតុង ក្នុងភូមិចំការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ផ្ទះរងនូវអគ្គិភ៍យឆាបឆេះសង់ពីបេតុង លាយឈើ ប្រក់ស័ង្កសី ទំហំ៤ម៉ែត្រx៧ម៉ែត្រ មានម្ចាស់ឈ្មោះ ផន រិទ្ធី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅកន្លែងកើតហេតុខាងលើ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ ម្ចាស់ផ្ទះអុជធូបសែនក្នុងថ្ងៃសិល នៅជាន់លើ ហើយរវល់តែនៅជាន់ក្រោម កម្ទេចភ្លើងធូបធ្លាក់លើកម្រាលបង្កជាអគ្គិភ័យ ឆាបឆេះតែម្តង ។

ហេតុការណ៍កើតឡើងភ្លាមៗ បងប្អូនប្រជាពលរដ្ឋក្បែរខាង អាជ្ញាធរ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការក្រុងភ្នំពេញមួយគ្រឿង អន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើងឱ្យរលត់ទៅវិញ ។ករណីខាងលើខូចខាតតែសម្ភារក្នុងបន្ទប់ជាន់លើ ហើយក៏មិនបង្កឱ្យអ្នកណារងរបួសដែរ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.