យោងតាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឱ្យដឹងថា អំពើហិង្សាបាញ់ប្រហារមួយបានកើតឡើងនៅក្នុងខេត្តយ៉ាឡា (Yala) ភាគខាងត្បូងប្រទេសថៃ ដោយបានបណ្តាលឱ្យកម្មករសំណង់ម្នាក់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ កាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦។ នេះគឺជាហេតុការណ៍បាញ់រះពីខ្មាន់កាំភ្លើង​ថ្មី​មួយ​ទៀត​បន្ទាប់​ពីខ្មាន់​កាំភ្លើង​បាន​បាញ់រះសម្លាប់​ទាហាន​ថៃ​អស់​៥នាក់។

លោកមេឃុំត្របាំងបាងឡាង (Khuean Bang Lang) បានរាយការណ៍ថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ១១:៣០ នាទីព្រឹក នៅចំណុចភូមិដាឡែផ្លែ (Baan Dalae Plae) ឃុំត្របាំងបាងឡាង ស្រុកប៊ែណាំងស្តា (Bannang Sata) ខេត្តយ៉ាឡា។

ជនរងគ្រោះត្រូវបានគេស្គាល់អត្តសញ្ញាណឈ្មោះ ណារ៉ុង រ៉ាំភឹងនីត (Narong Rumpungnit) អាយុ ៤៨ ឆ្នាំ ជាកម្មកររបស់ក្រុមហ៊ុនម៉ៅការសំណង់ “Shinawatra Yala Construction Limited Partnership”។ ជនរងគ្រោះត្រូវខ្មាំងសត្រូវមិនស្គាល់អត្តសញ្ញាណ និងមិនស្គាល់ចំនួន ប្រើប្រាស់អាវុធហោះបាញ់ប្រហារបណ្តាលឱ្យស្លាប់ភ្លាមៗ ខណៈពេលដែលរូបគេកំពុងបំពេញការងារនៅទីនោះ។

បច្ចុប្បន្ន អាជ្ញាធរមានសមត្ថកិច្ចកំពុងចុះពិនិត្យទីតាំងកើតហេតុ ដើម្បីស្រាវជ្រាវស្វែងរកមុខសញ្ញា និងប្រភពនៃអាវុធដែលបានប្រើប្រាស់ក្នុងបទល្មើសនេះ។ ចំពោះព័ត៌មានលម្អិតបន្ថែម អាជ្ញាធរនឹងផ្ដល់ជូននៅពេលក្រោយ។

Share.