កំពង់ធំ÷ ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ ជំរុញឲ្យនាយសង្កាត់រដ្ឋបាលជលផលក្រុង/ស្រុក សហការកងកម្លាំងចុះអនុវត្តបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដើម្បីរក្សាពូជត្រីឱ្យបានគង់វង្ស នៅរដូវត្រីពងកូន ប្រជានេសាទទាំងអស់ ត្រូវតែចូលរួមអនុវត្តការពារកុំប្រើឧបករណ៍ខុសច្បាប់។

លោក ​ប៉ែន សា​វ៉េ​ង​ នាយរង​ផ្នែក​រដ្ឋបាលជលផលផាត់សណ្តាយ បានដឹកនាំសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម សហការជាមួយកង​រាជ​អាវុធហត្ថ​ស្រុក​កំពង់ស្វាយ​ស្នាក់​ការ​B06​ និង​កម្លាំងតំបន់​ប្រតិបត្តិ​ការសឹករងកំពង់ធំ​ ​ចុះ​ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅចំនុចខ្វែងក្របី ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦។

នៅថ្ងៃដដែលលោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង បានដឹកនាំមន្រ្តី និងមន្រ្តីជាប់កិច្ចសន្យា ចូលរួមជាមួយ នាយទាហានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ,កម្លាំងទីបញ្ជាការស្រាលប្រចាំការ ឃុំពាមបាង បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទ ចំណុចចុងភូមិក្រពីងត្រឡាច ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។

សូមបញ្ជាក់ថាកម្លាំងជំនាញចម្រុះចុះអនុវត្តផ្ទាល់ ជាលទ្ធផលអនុវត្តបាន១ករណី បានរុះរើនិង​បំផ្លាញ​ចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ របាំងសាច់អួនក្រទ្បាញឹកចំនួន
១៨របាំងប្រវែង១.២៦០ម៉ែត្រ ទ្បុកចំនួន៣០គ្រឿង លប/លូចំនួន២២មាត់ បង្គោល​ចំនួន៤២០ដើម និងចាក់​លែងកូន​ត្រីចម្រុះ​ទម្ងន់​២៥គីឡូចូលទន្លេវិញ។


អត្ថបទ៖ កំពង់ធំ

Share.