នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក Leewood Phu (ភូ លីវុឌ្ឍ) ជនជាតិខ្មែរសញ្ជាតិអាម៉េរិកកាំង បានបញ្ចេញលិខិតឆ្លើយតបរបស់លោកត្រាំ ដែលបានសរសេរឆ្លើយតបទៅកាន់លោកវិញ។

ភ្ជាប់ជាមួយនឹងលិខិតរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Leewood បានលើកឡើងថា៖ «លិខិតលោកប្រធានាធិបតី សហរដ្ឋអាមេរិក ឆ្លេីយតបទៅនឹងលិខិតស្នេីសុំអន្តរាគមន៍របស់ខ្ញុំ។ លិខិតនេះ បញ្ជាក់ថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក នៅតែអោយតម្លៃខ្មែរយេីងម្នាក់នេះដែរ។ទោះបីជាយេីងស្អប់ឬស្រឡាញ់មហាអំណាចណាមួយ យេីងក៏មិនត្រូវទិតៀន ឬវាយប្រហារគេដែរ ដរាបណាយេីងនៅតែត្រូវការអោយគេជួយយេីង។»
ខាងក្រោមនេះ គឺជាខ្លឹមសារបកប្រែចេញពីលិខិតរបស់លោក ត្រាំ ៖
លោក Leewood ជាទីគោរព!
សូមអរគុណសម្រាប់ការចំណាយពេលវេលាដើម្បីចែករំលែកទស្សនៈរបស់អ្នក។
យើងកំពុងស្ថិតនៅក្នុងអន្តរកាលនៃការទម្រង់នយោបាយដ៏អស្ចារ្យបំផុតនៅក្នុងប្រវត្តិសាស្ត្រប្រទេសយើង ហើយយើងនឹងបន្តធ្វើឱ្យសម្រេចនូវការសន្យារបស់យើងជូនចំពោះប្រជាជនអាមេរិក ព្រមទាំងជំរុញរបៀបវារៈរបស់យើងអំពីសេចក្តីរុងរឿង សន្តិភាព សុវត្ថិភាព និងជោគជ័យ។

រៀងរាល់ថ្ងៃ រដ្ឋបាលរបស់ខ្ញុំកំពុងធ្វើការយ៉ាងសកម្មដើម្បីបិទខ្ទប់ព្រំដែនរបស់យើង បង្ក្រាបបទល្មើសហិង្សា និងនាំយកច្បាប់ និងសណ្តាប់ធ្នាប់មកកាន់សហគមន៍របស់យើងវិញ។ យើងបានអនុវត្តច្បាប់អន្តោប្រវេសន៍សហព័ន្ធ រវាងការបណ្តេញជនបរទេសខុសច្បាប់ដ៏គ្រោះថ្នាក់រាប់ពាន់នាក់ចេញពីសហគមន៍របស់យើង ទប់ស្កាត់ការហូរចូលនៃថ្នាំញៀនខុសច្បាប់ឆ្លងកាត់ព្រំដែន និងសម្រេចបាននូវព្រំដែនដែលមានសុវត្ថិភាពបំផុតនៅក្នុងប្រវត្តិសាស្ត្រជាតិរបស់យើង។
ក្នុងពេលជាមួយគ្នានេះដែរ យើងកំពុងស្តារសេដ្ឋកិច្ចឡើងវិញ ពង្រឹងមូលដ្ឋានផលិតកម្មក្នុងស្រុក កាត់បន្ថយថ្លៃទំនិញ និងបញ្ចេញសក្តានុពលថាមពលអាមេរិកយ៉ាងខ្លាំងក្លាមិនធ្លាប់មានពីមុនមក។ យើងកំពុងកាត់បន្ថយការខ្ជះខ្ជាយរបស់រដ្ឋាភិបាល លុបបំបាត់ការជ្រៀតជ្រែកមនោគមវិជ្ជាឆ្វេងនិយមចេញពីសាលារៀនរបស់យើង ថែរក្សាវប្បធម៌ ទំនៀមទម្លាប់ ប្រវត្តិសាស្ត្រ និងបេតិកភណ្ឌអាមេរិក ធ្វើឱ្យអាមេរិកមានសុខភាពល្អឡើងវិញ និងបញ្ជាក់ឡើងវិញនូវសន្តិភាពតាមរយៈកម្លាំងនៅលើឆាកអន្តរជាតិ ដើម្បីរារាំងសត្រូវរបស់យើង និងការពារផលប្រយោជន៍អាមេរិក។
ដោយក្តីប្តេជ្ញាចិត្ត យើងនឹងបន្តកសាងលើសន្ទុះដ៏អស្ចារ្យនេះ។ យើងនឹងស្រោចស្រង់ «ក្តីសុបិនអាមេរិក» (American Dream) ឡើងវិញ។ ជាពិសេសជាងនេះទៅទៀត យើងនឹងធ្វើឱ្យប្រទេសជាតិរបស់យើងមានសុវត្ថិភាពជាងមុន ខ្លាំងក្លាជាងមុន និងអស្ចារ្យជាងពេលណាៗទាំងអស់។
«យុគសម័យមាសនៃអាមេរិក» បានមកដល់ហើយ ហើយយើងទើបតែចាប់ផ្តើមប៉ុណ្ណោះ។ សូមអរគុណម្តងទៀតសម្រាប់ការសរសេរសារមកកាន់យើង។ សូមព្រះប្រទានពរដល់អ្នក និងសូមព្រះបន្តប្រទានពរដល់សហរដ្ឋអាមេរិក៕

