ការផ្លាស់ប្តូរ និងការរៀបចំរចនាសម្ព័ន្ធបច្ចេកទេសរបស់ក្រុមបាល់ទាត់ជម្រើសជាតិធំៗពីរនៅអឺរ៉ុប គឺ បារាំង និង អ៊ីតាលី បានឈានចូលដល់យុគសម័យថ្មី ក្នុងការត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍អន្តរជាតិនាពេលខាងមុខ។

១. ក្រុមជម្រើសជាតិបារាំង៖ Zinedine Zidane ឡើងកាន់តំណែងជំនួស Didier Deschamps

សហព័ន្ធកីឡាបាល់ទាត់បារាំង (FFF) បានប្រកាសជាផ្លូវការនូវការតែងតាំងវីរបុរសបាល់ទាត់លោក Zinedine Zidane ជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិបារាំង ក្នុងកិច្ចសន្យារយៈពេល ៤ ឆ្នាំ។

  • ការបញ្ចប់យុគសម័យ Deschamps: លោក Didier Deschamps បានសម្រេចចិត្តលាលែងពីតំណែង បន្ទាប់ពីបានដឹកនាំក្រុម «មាន់គក» អស់រយៈពេល ១៤ ឆ្នាំ (២០១២-២០២៦)។ Deschamps បានបន្សល់ទុកនូវស្នាដៃដ៏អស្ចារ្យ ដោយជួយបារាំងឈ្នះពាន World Cup ២០១៨ និងជើងឯករង World Cup ២០២២។
  • ក្តីស្រមៃរបស់ Zidane Zidane បានអត់ធ្មត់រង់ចាំឱកាសដឹកនាំក្រុមជម្រើសជាតិអស់រយៈពេលជាច្រើនឆ្នាំ ដោយបានបដិសេធសំណើពីក្លឹបធំៗជាច្រើននៅអឺរ៉ុប បន្ទាប់ពីចាកចេញពី Real Madrid ក្នុងឆ្នាំ ២០២១។
  • បេសកកម្មដំបូង: លោក Zidane នឹងត្រូវដឹកនាំបារាំងប្រកួតក្នុងពានរង្វាន់ UEFA Nations League នាចុងឆ្នាំនេះ និងរៀបចំក្រុមសម្រាប់ការប្រកួតជម្រុះ UEFA Euro ២០២៨។

ដោយឡែកអ៊ីតាលីរៀបចំរចនាសម្ព័ន្ធថ្មីលោក Roberto Mancini ត្រឡប់មកកាន់តំណែងគ្រូបង្វឹក ខណៈ Claudio Ranieri តែងតាំងជានាយកបច្ចេកទេស

សហព័ន្ធកីឡាបាល់ទាត់អ៊ីតាលី (FIGC) បានប្រកាសជាផ្លូវការនូវការផ្លាស់ប្តូររចនាសម្ព័ន្ធដឹកនាំដ៏សំខាន់ ដោយបានតែងតាំងលោក Roberto Mancini ជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិ «Azzurri» រួមជាមួយវីរបុរសបាល់ទាត់លោក Claudio Ranieri ក្នុងតំណែងជានាយកបច្ចេកទេសថ្មី ដើម្បីរួមគ្នាកសាងអនាគតបាល់ទាត់អ៊ីតាលីឡើងវិញ៕

Share.