កាលពីថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ ២០២៦ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា លោក Wang Wenbin បាន​បង្ហោះ​សារ​ដ៏មាន​អត្ថន័យដោយ​បាន​លើក​សរសើរ​ត្រង់​ៗចំពោះ​លោក​ ទីវ​ តារារិទ្ធិ ដែល​បាន​លះបង់ជិះកង់​លើ​ចម្ងាយ​ដី​រាប់​សិប​ម៉ឺន​គីឡូ​ដើម្បី​មុខ​មាត់​កម្ពុជា​។

ឯកអគ្គរដ្ឋទូតរូប​នេះ​បាន​លើក​ឡើង​ថា៖ «ពិតជាមានមោទនភាព និងគួរឱ្យស្ងើចសរសើរខ្លាំងណាស់ នៅពេលបានដឹងថាលោក ទីវ តារារិទ្ធិ ដែលជាអ្នកជិះកង់ពិភពលោក​របស់​កម្ពុជា បានបំពេញបេសកកម្មជិះកង់ដ៏អស្ចារ្យឆ្លងកាត់ទ្វីបអាស៊ី និងអឺរ៉ុប មុននឹងបញ្ចប់ដំណើររបស់ខ្លួននៅភាគខាងត្បូងទ្វីបអាហ្វ្រិក។ លោកបានជិះកង់កាត់ចម្ងាយ​ផ្លូវ​ប្រមាណ ៥៨,០០០គីឡូម៉ែត្រ ឆ្លងកាត់ ៤០ប្រទេស ក្នុងរយៈពេល ៧៣០ថ្ងៃ ដើម្បីផ្សព្វផ្សាយរូបភាពវិជ្ជមានរបស់កម្ពុជា។ ទេពកោសល្យដ៏ពិសេស ភាពមុតមាំ បទពិសោធន៍ដ៏ទូលំទូលាយ និងការពុះពារអត់ធ្មត់បែបនេះ គឺពិតជាគួរឱ្យយកតម្រាប់តាម និងបំផុសគំនិតជាខ្លាំង។»

សរុបមក ដំណើរផ្សងព្រេងដ៏អស្ចារ្យរបស់លោក ទីវ តារារិទ្ធិ មិនត្រឹមតែជាសមិទ្ធផលផ្ទាល់ខ្លួនដ៏ធំធេង និងគួរឱ្យស្ងើចសរសើរប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមោទនភាពជាតិដ៏ខ្ពង់ខ្ពស់ ដែលបានបង្ហាញដល់ពិភពលោកអំពីស្មារតីអត់ធ្មត់ ភាពក្លាហាន និងកម្លាំងចិត្តដ៏មុតមាំរបស់ប្រជាជនកម្ពុជា។ ការតស៊ូជិះកង់ឆ្លងកាត់រាប់ម៉ឺនគីឡូម៉ែត្រក្នុងរយៈពេល២ (ពីរ) ឆ្នាំពេញ គឺជាស្ពានតភ្ជាប់វប្បធម៌ និងជាសារដ៏មានអត្ថន័យក្នុងការលើកកម្ពស់មុខមាត់ និងកិត្យានុភាពរបស់ព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែលេចធ្លោរនៅលើឆាកអន្តរជាតិ៕

Share.