កំពង់ចាម៖ រដ្ឋបាលស្រុកកំពង់សៀម បានជូនដំណឹងដល់សាធារណៈជនថា ផ្លូវទ្វារទឹក ស្ថិតនៅភូមិល្ពាក ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានស្រុតបាក់ជើងទំនប់មួយចំហៀង នៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។

ដោយសារការខូចខាតនេះ អាជ្ញាធរបានហាមឃាត់រថយន្តធុនធំ និងធុនធ្ងន់ មិនឲ្យបើកបរឆ្លងកាត់ជាបណ្តោះអាសន្ន ដើម្បីបង្ការគ្រោះថ្នាក់ដែលអាចកើតមាន។

ជាមួយគ្នានេះ អាជ្ញាធរបានអំពាវនាវដល់ម្ចាស់យានយន្តធុនធំទាំងអស់ សូមរកផ្លូវវៀងសម្រាប់ធ្វើដំណើរ ព្រោះផ្លូវខាងលើមិនអាចប្រើប្រាស់ឆ្លងកាត់បានឡើយ រហូតដល់មានការជួសជុលឡើងវិញ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.