ភ្នំពេញ​៖ ឆ្លងចរន្តអគ្គីសនីឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងបង្កការភ្ញាក់ផ្អើលរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។ ហេតុការណ៍គ្រោះអគ្គិភ័យបានកើតឡើងកាលវេលាម៉ោង ១២និង៤០នាទីរសៀល​ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦
​ស្ថិតនៅចំណុចផ្ទះលេខ១០A ផ្លូវ៥១៤ ក្រុម២ ភូមិ០១ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌ ចំការមន រាជធានីភ្នំពេញ។

ម្ចាស់ទីតាំងឈ្មោះ ឈុន សុខហេង ភេទ ស្រី អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ អ្នក់គ្រប់គ្រងសាលា។ ចំពោះមូលហេតុបង្កជាអគ្គិភ័យ បណ្បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ឆាបឆេះប្រភេទសំណង់:ថ្មបេតុងទំហំ ៤ម៉ែត្រx១៦ម៉ែត្រ រងការខូចខាតសម្ភារៈ ឆេះខូចខាតបន្ទប់ទំហំ៤ម៉ែត្រx៤ម៉ែត្រ​ នឹងសម្ភារះប្រើប្រាស់រួមមានទូទឹកកក១​ កង្ហារ១​ ម៉ាសុីនត្រជាក់១​ កុំ​ព្យួទ័រ១​ គ្រែពូក១​ ឈុតទូដាក់ខោអាវ​សំបុត្រ​កំណើត​សៀវភៅគ្រួសារសៀវភៅស្នាក់នៅនឹងឯកសារមួយចំនួន។

ប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះដែរកម្លាំង​របស់​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ប្រេី​ប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ៤គ្រឿង​ ប្រេីប្រាស់ទឹកអស់ចំនួន២រថយន្ត​ ស្មើរនឹង​ ៨ម៉ែត្រគូប ។ ⁠រថយន្តសាលាខណ្ឌឬស្សីកែវ​ ១គ្រឿង​ ប្រើប្រាស់ទឹកអស់​ ១រថយន្ត​ ស្មើរនឹង​ ៨ម៉ែត្រគូប ។ រថយន្តរបស់ក្រុមហ៊ុនហ្គេនស្បើត​ ចំនួន​ ១គ្រឿងប្រើប្រាស់ទីកអស់​ ១រថយន្ត​ ស្មើរនឹង​ ៤ម៉ែត្រគូប⁠។ ពន្លត់ចប់: នៅវេលាម៉ោង ១នឹង២០នាទីរសៀល​ នាថ្ងៃខែ ឆ្នាំដដែល។

Share.