ប៉ៃលិន÷ សមត្ថកិច្ចបើកយុទ្ធនាការចុះបង្ក្រាបទីតាំងលួចលាក់បើក Online Scam ខុសច្បាប់ឃាត់ខ្លួនជនបរទេសជិត ៥០នាក់ក្នុងភូមិដាស្ត្រខេត្តប៉ៃលិន។

មន្ត្រីការិយាល័យជំនាញបានបញ្ជាក់ឲ្យដឹងថា÷ នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៦កន្លងមកនេះ សមត្ថកិច្ចចម្រុះបានចុះពិនិត្យឆែកឆេរឈានដល់ការបង្រ្កាបបទល្មើសរហូតដល់ទៅ ២ ទីតាំងឋិតនៅក្នុងរីសតតំបន់ដាច់ស្រយ៉ាលក្បែរជើងភ្នំ ក្នុងភូមិទួលខៀវ សង្កាត់ប៉ៃលិន និងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ប្រតិបត្តិការដែលសង្ស័យពាក់ព័ន្ធបទល្មើសបច្ចេកវិទ្យា Online Scam ខាងលើនេះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសសរុបចំនួន ៤៦នាក់ ស្រី ៧ នាក់ ព្រមទាំងសម្ភារៈប្រព្រឹត្តបទល្មើសស្គេមមួយចំនួនទៀត។

ចំពោះមុខជនដែលពាក់ព័ន្ធ ក៏ដូចជាវត្ថុតាងមន្ត្រីជំនាញកំពុងអនុវត្តតាមវិធានការច្បាប់៕

អត្ថបទ: ដំបងក្រញូង

Share.