គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តឧត្តរមានជ័យ នឹងផ្តល់ជូនដោយឥតគិតថ្លៃ នូវទីកន្លែងស្នាក់នៅ និងអាហារសម្រាប់បេក្ខជនប្រឡង ដែលមានជីវភាពខ្វះខាត និងការដឹកជញ្ជូនទៅមកតាមបណ្តាក្រុង ស្រុក ព្រមទាំងការ ទទួលផ្ញើយានជំនិះដល់បក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងខេត្តឧត្តរមានជ័យ សម័យប្រឡង ថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦។

ស.ស.យ.ក ឧត្តរមានជ័យ បានជូនដំណឹងដល់មាតាបិតា ឬអាណាព្យាបាល និងបេក្ខជន់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងខេត្ត ឧត្ដរមានជ័យ នាសម័យប្រឡងថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ មេត្តាជ្រាបថា ដើម្បីជួយសម្រួលដ៏ល់ការ លំបាករបស់មាតាបិតា ឬអាណាព្យាបាល និងបេក្ខជនដែលមកពីតំបន់-ស្រុកឆ្ងាយៗ ហើយពុំមានលទ្ធភាព គ្រប់គ្រាន់ក្នុងការដោះស្រាយក្នុងការធ្វើដំណើរ ទីកន្លែងស្នាក់នៅ និងអាហារ គណៈកម្មាធិការសហភាព សហព័ន្ធយុវជនកម្ពុជាខេត្តឧត្តរមានជ័យ បានរៀបចំការងារមួយចំនួនផ្ដល់ជូនដោយឥតគិតថ្លៃដូចខាងក្រោម៖
ក. សម្រាប់បេក្ខជនដែលមានជីវភាពខ្វះខាត
- ផ្តល់ជូនទីកន្លែងស្នាក់នៅ (ទីស្នាក់ការ ស.ស.យ.ក. ខេត្តឧត្តរមានជ័យ)
- ផ្តល់ជូនអាហារចំនួន ៧ពេល ក្នុងកំឡុងពេលមកប្រឡង
- ផ្តល់ជូនការដឹកជញ្ជូនទៅមកពីបណ្តាស្រុកទាំង៤មកទីរួមខេត្ត និងពីកន្លែងស្នាក់នៅទៅមណ្ឌលប្រឡង
ខ. សម្រាប់បេក្ខជនប្រឡងទូទៅ
- ផ្តល់ជូនមធ្យោបាយដឹកជញ្ជូនទៅមកពីបណ្តាស្រុកទាំង៤មកទីរួមខេត្ត
- ផ្តល់ជូនទីកន្លែងសម្រាប់រក្សាទុកដាក់យាន្តជំនិះនៅតាមមណ្ឌលប្រឡងទាំង០៣
អាស្រ័យហេតុនេះ សូមលោក លោកស្រីជាមាតាបិតា ឬអាណាព្យាបាល និងបេក្ខជនប្រឡងទាំងអស់ជ្រាបជាព័ត៌មាន និងអាចធ្វើការទំនាក់ទំនងព័ត៌មានបន្ថែមជាមួយក្រុមការងារដូចខាងក្រោម៖
១- លោកស្រី ធិននី មុនីរស្មី ទទួលបន្ទុកលើការងារស្នាក់នៅ និង អាហារ (០១២ ៦៧៦ ៣៦៤)
២- លោក មឿន ផេត ទទួលបន្ទុកលើការងារដឹកជញ្ជូន (០៩៧ ៧៨៣៣ ១២៣)
៣- លោក ម៉ូតសុខ មេសា ទទួលបន្ទុកលើការងារផ្ញើយាន្តជំនិះ (០១១ ៥០១ ១ ៩៩)
សូមជូនភ្ជាប់ជាមួយនូវតារាងកាលបរិច្ឆេទលើការដឹកជញ្ជូន


