កំពង់ឆ្នាំង៖ កម្លាំងសមត្ថកិច្ចចម្រុះ បានឃាត់ខ្លួនបុរស២នាក់ ខណៈម្នាក់ទៀតរត់គេចខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទដោយប្រើឧបករណ៍ឆក់ត្រី កាលពីព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ នៅភូមិកោះកែវ ឃុំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ប្រតិបត្តិការនេះ មានការចូលរួមពីកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង សហការជាមួយកងកម្លាំងកងពលលេខ៧០ និងរដ្ឋបាលជលផលខេត្ត។

ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់ និងរឹបអូសវត្ថុតាង រួមមាន ទូកម៉ាស៊ីន ៣គ្រឿង អាគុយឆក់ត្រី ២គ្រឿង អាំងវើទ័រ ២គ្រឿង និងសម្ភារប្រើប្រាស់ក្នុងបទល្មើសមួយចំនួនទៀត។ ចំណែកជនសង្ស័យម្នាក់ទៀត បានរត់គេចខ្លួនបាត់។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាង ត្រូវបានប្រគល់ឱ្យខណ្ឌរដ្ឋបាលជលផល ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ៖ តាតុងសែនជ័យ

Share.