ព្រះសីហនុ៖ សមត្ថកិច្ចខេត្តព្រះសីហនុ បានស្រាវជ្រាវ និងតាមចាប់ខ្លួនជនសង្ស័យចំនួន៣នាក់ ដែលបានប្រើប្រាស់អាវុធខ្លី ធ្វើសកម្មភាពភ្ជង់ប្លន់យកទ្រព្យសម្បត្តិពីផ្ទះអ្នកលក់ដូរ ចំនួន២កន្លែង នៅសង្កាត់លេខ៣ និងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦។

តាមសមត្ថកិច្ចបានឱ្យដឹងថា ករណីនេះត្រូវបានអនុវត្តការស្រាវជ្រាវ បង្ក្រាបក្រោមការដឹកនាំ និងចង្អុលណែនាំពីថ្នាក់ដឹកនាំនគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដោយកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ សហការជាមួយអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ។

ក្រោយការចាប់ខ្លួន សមត្ថកិច្ចបាននាំជនសង្ស័យ រួមជាមួយវត្ថុតាង ទៅសាកសួរនៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទ៖ តាតុងសែនជ័យ

Share.