ស្វាយរៀង៖ អាជ្ញាធរខេត្តស្វាយរៀង សហការជាមួយអាជ្ញាធរក្រុងបាវិត បានចុះធ្វើរដ្ឋបាលចំហរ ត្រួតពិនិត្យទីតាំងចំនួន ៤កន្លែង និងឃាត់ខ្លួនជនសង្ស័យ ៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ ក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត។

ប្រតិបត្តិការនេះ ដឹកនាំដោយលោក ម៉ែន អេង អភិបាលរងខេត្ត តំណាងអភិបាលខេត្ត និងមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការ ព្រមទាំងការចូលរួមពីអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ។

ក្នុងការចុះត្រួតពិនិត្យ សមត្ថកិច្ចបានរកឃើញជនបរទេសសរុប ៣៥នាក់ ក្នុងនោះស្ត្រី ១០នាក់ មានពីរសញ្ជាតិ ហើយភាគច្រើនមានឯកសារត្រឹមត្រូវ។

ជាមួយគ្នានេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៩នាក់ ពាក់ព័ន្ធសកម្មភាពសង្ស័យឆបោកតាមអនឡាញ និងដកហូតវត្ថុតាងមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យទាំងអស់ ត្រូវបានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទ៖ ចតុម្មុខ

Share.