ក្នុងគោលបំណងលើកទឹកចិត្តដល់កងកម្លាំងដែលកំពុងបំពេញបេសកកម្មការពារជាតិ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩៩ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពជាក់ស្តែងរបស់កងទ័ពដែលកំពុងឈរជើងប្រចាំការនៅតាមបន្ទាត់ព្រំដែនកម្ពុជា–ថៃ ព្រមទាំងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាឧបត្ថម្ភប្រគល់ជូនដោយផ្ទាល់។




ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានថ្លែងកោតសរសើរចំពោះស្មារតីស្នេហាជាតិ ភាពក្លាហាន និងការលះបង់របស់កងទ័ព ដែលបានឈរជើងការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា។
លោកក៏បានណែនាំឱ្យកងទ័ពបន្តរក្សាសាមគ្គីភាព ពង្រឹងវិន័យ បង្កើនការប្រុងប្រយ័ត្ន និងត្រៀមខ្លួនជានិច្ច ដើម្បីបំពេញភារកិច្ចដែលថ្នាក់លើប្រគល់ជូន។




ការចុះសួរសុខទុក្ខ និងការប្រគល់អំណោយលើកនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់កងទ័ពនៅជួរមុខ ព្រមទាំងបានរួមចំណែកពង្រឹងស្មារតី និងទំនុកចិត្តរបស់យុទ្ធជន ក្នុងការបន្តបំពេញបេសកកម្មការពារជាតិ និងបូរណភាពទឹកដីឱ្យបានគង់វង្ស៕









