ថ្ងៃទី១១ ខែសីហា វេលាម៉ោង ០៦:០០ នាទីព្រឹក ស្ថានភាពទឹកជំនន់នៅខេត្តប៊ឹងកាននៅតែជាកង្វល់យ៉ាងខ្លាំង បន្ទាប់ពីកម្រិតទឹកក្នុងទន្លេមេគង្គដែលហូរឆ្លងកាត់ខេត្តប៊ឹងកានបានកើនឡើងជាបន្តបន្ទាប់ ដោយសារឥទ្ធិពលនៃកម្លាំងទឹកផ្នែកខាងលើ ដៃទន្លេ និងទឹកសន្សំពីប្រទេសជិតខាងហូរមកជួបគ្នា។ ថ្មីៗនេះ ចំណុចវាស់កម្រិតទឹកនៅភូមិផាន់ឡាំ (Phan Lam) ឃុំវិសិដ្ឋ (Wisit) ស្រុកមឿងប៊ឹងកាល (Mueang Bueng Kan) វាស់បាន ១២.៣៨ ម៉ែត្រ កើនឡើងពីម្សិលមិញ ៣៣ សង់ទីម៉ែត្រ និងនៅទាបជាងច្រាំង ១.៦២ ម៉ែត្រ។

កម្លាំងទឹកហូរយ៉ាងខ្លាំងក៏បានបក់បោកយកបំណែកមែកឈើ និងស្មៅមកជាប់នឹងបណ្តែតបូមទឹកស្អាតក្នុងស្រុកប៉ាកខាត (Pak Khat) ដែលតម្រូវឱ្យមន្ត្រីប្រញាប់ប្រញាល់កាយកាកសំណល់ចេញប្រព័ន្ធផលិតទឹកជាប្រចាំ។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាករទឹកស្អាតសាខាផុនភិស័យ (Phon Phisai) បានជម្រាបជូនពីការផ្អាកផ្គត់ផ្គង់ទឹកជាបណ្តោះអាសន្ននៅក្នុងតំបន់ស្រុកប៉ាកខាត ដោយសារប្រព័ន្ធផលិតទឹកមានការខូចខាត និងកំពុងស្ថិតក្នុងការជួសជុល។ ខណៈដែលនៅតំបន់លានពស់នាគ (Lani Phayanak) កម្រិតទឹកស្ថិតក្នុងកម្រិតប្រុងប្រយ័ត្ន នៅទាបជាងច្រាំង ១.២០ ម៉ែត្រ ដែលអាជ្ញាធរស្រុក និងសាលាក្រុងបានប្រកាសអាសន្នដល់ប្រជាពលរដ្ឋរស់នៅតាមដងទន្លេឱ្យរៀបចំលើកអីវ៉ាន់ និងទ្រព្យសម្បត្តិឡើងទីទួលសុវត្ថិភាពភ្លាមៗ។

ផលប៉ះពាល់បានរីករាលដាលយ៉ាងទូលំទូលាយ រហូតធ្វើឱ្យសត្វពាហនៈដូចជាគោ និងក្របី ខ្វះខាតទីតាំងឃ្វាល ដោយសារទឹកលិចលង់។ ចំអែត អង្គភាពរដ្ឋបាលឃុំណងផាន់ថា (Nong Phan Tha) ស្រុកសូភិស័យ (So Phisai) និងអង្គភាពរដ្ឋបាលឃុំបួទូម (Bua Tum) បានប្រញាប់នាំយករឿងសង្គ្រោះបន្ទាន់ មានដូចជា អង្ករ អាហារក្រៀម និងទឹកផឹក ចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដើម្បីសម្រាលទុក្ខលំបាកជាបណ្តោះអាសន្ន។

លោក ស៊ុរៈពល ចរើនភូមិ (Suraphol Charoenphoom) អភិបាលខេត្តប៊ឹងកាល បានឱ្យដឹងថា ដោយសារភ្លៀងធ្លាក់សន្សំរហូតដល់ទៅជាង ៣ សប្តាហ៍ បូករួមនឹងទឹកទន្លេមេគង្គហក់ឡើង ទទួលបានរបាយការណ៍បឋមពីប្រធានមន្ទីរកសិកម្មខេត្តថា មានតំបន់រងផលប៉ះពាល់ចំនួន ៧ ស្រុក រួមមាន៖

  • តំបន់រងផលប៉ះពាល់៖ ស្រុកមឿងប៊ឹងកាល, ស្រុកសូភិស័យ, ស្រុកស្រីវិល័យ, ស្រុកសេកា, ស្រុកប៉ាកខាត, ស្រុកប៊ុងខ្លា និងស្រុកប៊ឹងខុងឡុង (លើកលែងតែស្រុកពនចរើន ដែលមិនទាន់មានរបាយការណ៍)។
  • គ្របដណ្តប់លើ៖ ៣២ ឃុំ និង ១០២ ភូមិ។
  • ទិន្នន័យការខូចខាតបឋម៖ ប្រជាពលរដ្ឋរងផលប៉ះពាល់ ១,៤៧៨ នាក់ និងផ្ទៃដីកសិកម្ម (ភាគច្រើនជាស្រែប្រាំង-វស្សា) រងការលិចលង់សរុប ១៦,៦៥៤ រ៉ៃ។

ជាមួយគ្នានេះដែរ អភិបាលខេត្តប៊ឹងកាន បានណែនាំឱ្យអង្គភាពមូលដ្ឋានចុះប្រញាប់ប្រញាល់ស្រាវជ្រាវ និងរៀបចំការបើកផ្តល់ប្រាក់ជំនួយជូនដល់កសិករដែលទួលរងការខូចខាតទាំងស្រុង ដោយសង្កត់ធ្ងន់ថា កសិករដែលទទួលបានសិទ្ធិទទួលបានជំនួយ ត្រូវតែជាអ្នកដែលបានចុះបញ្ជីកសិកររួចរាល់ប៉ុណ្ណោះ។

Share.