ភ្នំពេញ ៖ កម្លាំងចម្រុះរាជធានីភ្នំពេញ ចុះបង្ក្រាបបទល្មើស Online Scames នៅអគារខុនស្តារសុីធី តាមផ្លូវសហព័ន្ធរុស្សី ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អក ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ឃាត់ខ្លួនជនបរទេសចំនួន១៤នាក់ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា កម្លាំងក្រោមការសម្របសម្រួលនីតិវិធីពី លោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះត្រួតពិនិត្យ អគារខុនស្តារសុីធី នៅទីតាំងខាងលើ បន្ទប់លេខ៦០២ ,បន្ទប់លេខ ៩០២ ,បន្ទប់លេខ ១០១១ រកឃើញមនុស្សពាក់ព័ន្ធ ហើយឃាត់ខ្លួនចំនួន១៤នាក់ ស្រី១នាក់ ជាជនជាតិវៀតណាម នៅជាន់ទី ៦ បន្ទប់លេខ ៦០២ ដកហូតបានសម្ភារ ៖ កុំព្យូទ័រ All In One ចំនួន៧គ្រឿង ,ទូរស័ព្ទដៃ ចំនួន៤គ្រឿង ។

ពិនិត្យនៅជាន់ទី៩ បន្ទប់លេខ៩០២ ដកហូតបានសម្ភារ ៖ កុំព្យូទ័រ All in one ចំនួន៦គ្រឿង ,ទូរស័ព្ទដៃ ចំនួន៨គ្រឿង ។ ពិនិត្យនៅជាន់ទី ១០ បន្ទប់លេខ១០១១ ដកហូតបានសម្ភារ ៖ កុំព្យូទ័រយួរដៃ ចំនួន៤គ្រឿង , All in one ចំនួន១គ្រឿង ,ទូរស័ព្ទដៃ ចំនួន៦គ្រឿង ។ ជនសង្ស័យត្រូវបានឃាត់ខ្លួន រួមជាមួយវត្ថុតាង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕


