កំពង់ចាម៖ សិស្សម្នាក់ដែលបានប្រឡងធ្លាក់ថ្នាក់ទី១១ កាលពីឆ្នាំសិក្សា២០២៤-២០២៥ បានកុហកឪពុកម្តាយថា ខ្លួនមានឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ រួចបានមកដល់មណ្ឌលវិទ្យាល័យ ហ៊ុន សែន សំបួរមាស នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦។

ក្រោយពិនិត្យផ្ទៀងផ្ទាត់ គណៈកម្មការបានរកឃើញថា សិស្សឈ្មោះ សឿន វិសា មិនមានឈ្មោះក្នុងបញ្ជីបេក្ខជនប្រឡងឡើយ។ ហើយគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្ត ក្រុមការងារ អ.ប.ព. ប្រចាំខេត្ត និងភាគីពាក់ព័ន្ធបាន អញ្ជើញឳពុករបស់សិស្ស មកធ្វើការធានាអះអាង និងធ្វើកំណត់ហេតុ ព្រមទាំងណែនាំឱ្យសិស្សកែប្រែ និងមិនប្រព្រឹត្តកំហុសបែបនេះទៀត។

តាមការបញ្ជាក់របស់ឪពុក សិស្សរូបនេះពិតជាបានប្រឡងធ្លាក់តាំងពីថ្នាក់ទី១១ និងមិនបានមកប្រឡងជំនួសបេក្ខជនណាម្នាក់ឡើយ៕

អត្ថបទ÷កណ្តាល

Share.