ពោធិ៍សាត់៖ អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ខួយ រីដា បានបញ្ជាក់ថា ការបិទផ្សាយឯកសារវិនិច្ឆ័យទិន្នន័យក្បាលដីនៅឃុំឈើតុំ ស្រុកក្រគរ នឹងផ្តល់ឱកាសដល់ម្ចាស់ដីពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យក្បាលដីរបស់ខ្លួនក្នុងរយៈពេល ១៥ថ្ងៃ មុនរៀបចំចេញប័ណ្ណកម្មសិទ្ធិស្របច្បាប់។

ក្នុងរយៈពេលនេះ ម្ចាស់ដី អ្នកជិតខាង ឬភាគីពាក់ព័ន្ធ អាចស្នើតវ៉ា ឬកែតម្រូវព្រំដី ប្រសិនបើរកឃើញភាពមិនត្រឹមត្រូវ ដោយមានមន្ត្រីជំនាញជួយសម្របសម្រួល។

សម្រាប់ឃុំឈើតុំ ការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធបានគ្របដណ្តប់លើ ៣ភូមិ មានផ្ទៃដីសរុប ៤៧៦.៥៧ហិកតា និង ១,២៦៨ក្បាលដី លើប្រជាពលរដ្ឋ ១,៣១៥គ្រួសារ។ បន្ទាប់ពីបញ្ចប់នីតិវិធី ទិន្នន័យនឹងត្រូវយកទៅរៀបចំធ្វើប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋ៕

អត្ថបទ÷ពោធិ៍សាត់

Share.