ក្លិបបាល់ទាត់ Leicester City ​ដែលមានលោក Aiyawatt Srivaddhanaprabha ជនជាតិថៃ បានប្រកាស​ដាក់​លក់ក្លិបក្នុងតម្លៃ ២០០ លានផោន។ ក្រោយអតីតម្ចាស់ជើងឯកលីគកំពូលអង់គ្លេស Premier League ឆ្នាំ២០១៦នេះ ​ធ្លាក់​ទៅ​ដល់​លីគ​លំដាប់ទី​៣​អង់គ្លេស EFL League One ទៅ​ហើយនិងបញ្ហាហិរញ្ញវត្ថុជាច្រើនថែមទៀត។

គួរដឹងថាកាលពីឆ្នាំ២០១០៖ គ្រួសារលោក Aiyawatt Srivaddhanaprabha (ដឹកនាំដោយលោក Vichai Srivaddhanaprabha) បានទិញយកក្លិប Leicester City ក្នុងតម្លៃប្រមាណ ៣៩លានផោន។

សមិទ្ធផលប្រវត្តិសាស្ត្រដ៏ជោគជ័យអស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់គឺឈ្នះពានរង្វាន់ Premier League ក្នុងរដូវកាល ២០១៥-២០១៦ និងពានរង្វាន់ FA Cup ក្នុងឆ្នាំ ២០២១។

ប៉ុន្តែក្នុងឆ្នាំ ២០១៨ អតីតប្រធានក្លិបលោក Vichai បានទទួលអនិច្ចកម្មដោយសារគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ (Helicopter) នៅក្រៅកីឡដ្ឋាន King Power ហើយកូនប្រុសរបស់លោក គឺលោក Aiyawatt Srivaddhanaprabha បានឡើងមកបន្តតំណែងជាប្រធានក្លិបដល់បច្ចុប្បន្ន៕

Share.