លោក Peter Koo (នាយកគ្រប់គ្រងទូទៅ) ជាមួយសមាជិករបស់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគរួមមាន កញ្ញា. ជា ស្រីលីស (អ្នកគ្រប់គ្រងអាជ្ញាបណ្ណក្លិបបាល់ទាត់), និងកញ្ញា ប៊ុត ស៊ីឡែន (រដ្ឋបាលអាជ្ញាបណ្ណក្លិបបាល់ទាត់)បានចូលរួមក្នុង សិក្ខាសាលាបាល់ទាត់អាជីព សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី AFC ឆ្នាំ២០២៦ (AFC Professional Football Seminar 2026) ដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦។

សិក្ខាសាលានេះផ្តោតសំខាន់លើ អាជ្ញាបណ្ណក្លិបបាល់ទាត់ (Club Licensing), ការប្រកួតប្រជែងក្លិបរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC Club Competitions) ព្រមទាំងស្តង់ដារ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកីឡដ្ឋាន ដើម្បីពង្រឹងការអនុវត្ត និងការអភិវឌ្ឍបាល់ទាត់អាជីពនៅក្នុងតំបន់អាស៊ី។

សិក្ខាសាលានេះក៏មានការចូលរួមពីអ្នកជំនាញ និងវាគ្មិនមកពីស្ថាប័នបាល់ទាត់អន្តរជាតិដូចជា FIFA, UEFA, Concacaf, AFC និងស្ថាប័នពាក់ព័ន្ធផ្សេងៗ ដែលបានចែករំលែកចំណេះដឹង បទពិសោធន៍ និងការអនុវត្តល្អៗក្នុងការគ្រប់គ្រង និងអភិវឌ្ឍវិស័យបាល់ទាត់អាជីព។

ការចូលរួមនេះ គឺជាឱកាសដ៏មានតម្លៃសម្រាប់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ក្នុងការផ្លាស់ប្តូរចំណេះដឹង ទទួលបានបទពិសោធន៍ថ្មីៗ និងពង្រឹងការអនុវត្តការងារអាជ្ញាបណ្ណក្លិប ដើម្បីរួមចំណែកដល់ការអភិវឌ្ឍបាល់ទាត់អាជីពនៅកម្ពុជា និងក្នុងតំបន់អាស៊ី៕

https://troryorng.com/
Share.