ក្រុមបាល់ទាត់នារីភ្នំពេញក្រោន តំណាងប្រទេសកម្ពុជា នឹងត្រៀមប៉ះក្រុមនាទី TSL FC របស់​ហុងកុង នៅថ្ងៃទី១៧ ខែសិហា នេះប្រកួត​បើក​ឆាកពូល B ​វគ្គជម្រុះ Preliminary Stage ពានរង្វាន់បាល់ទាត់ក្លិបនារីអាស៊ី AFC Women’s Champions League 2026–27 ខណៈប្រកួតរបស់ក្រុមទាំងពីរនឹងចាប់ផ្តើមម៉ោង៥ល្ងាច (ម៉ោងនៅកម្ពុជា) ក្នុងកីឡដ្ឋាន Dolen Omurzakov ប្រទេសកៀហ្ស៊ីស៊ីស្ថាន។

ក្រុមនារីភ្នំពេញក្រោន ចេញទៅប្រទសកៀគីស្ថាន ត្រៀមជួបជើងខ្លាំងហុងកុង ប្រកួតដំបូងវគ្គជម្រុះ AWCL ២០២៦-២៧ – សារព័ត៌មានត្រយង – Troryorng Media

ក្រុម​នារីភ្នំពេញ​ក្រោន ស្ថិតនៅក្នុងពូល B (Group B) ជាមួយ TSL FC (ហុងកុង) Kaya FC-Iloilo (ហ្វីលីពីន) និង FC Ilbirs (កៀគីស្ថាន – ម្ចាស់ផ្ទះ)។ ការប្រកួត នឹងប្រព្រឹត្តទៅនៅកីឡដ្ឋាន Dolen Omurzakov Stadium ក្នុងទីក្រុង Bishkek ប្រទេសកៀគីស្ថាន ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែសីហា យកតែ១ក្រុមប៉ុណ្ណោះឡើងទៅវគ្គចែកពូល។

កម្មវិធីប្រកួតផ្លូវការក្នុងពូល B របស់ភ្នំពេញក្រោនដូចខាងក្រោម៖

  • ប្រកួតទី១៖ TSL FC (ហុងកុង) ប៉ះ ភ្នំពេញក្រោន
    • ថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ ម៉ោង ៥:០០ល្ងាច
    • កីឡដ្ឋាន Dolen Omurzakov Stadium, Bishkek
  • ប្រកួតទី២៖ ភ្នំពេញក្រោន ប៉ះ Kaya FC-Iloilo (ហ្វីលីពីន)
    • ថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ ម៉ោង ៥:០០ ល្ងាច
    • កីឡដ្ឋាន Dolen Omurzakov Stadium, Bishkek
  • ប្រកួតទី៣៖ ភ្នំពេញក្រោន ប៉ះ FC Ilbirs (កៀគីស្ថាន – ម្ចាស់ផ្ទះ)
    • ថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២៦ ម៉ោង ៩:០០យប់
    • កីឡដ្ឋាន Dolen Omurzakov Stadium, Bishkek៕
Share.