សហព័ន្ធកីឡាបាល់ទះកម្ពុជា បានរៀបចំពានរង្វាន់កីឡាបាល់ទះអន្តរជាតិដណ្ដើមជើងឯក សម្ដេចធិបតី (SAMDECH THIPADEI CUP) រដូវកាលទី២ ឆ្នាំ២០២៦ ខណ:សមាសភាពចូលរួមមានក្រុមបាល់ទះជម្រើសជាតិកម្ពុជា ឈុត A និង B ក្រុមបាល់ទះ MBSA ម៉ាឡេស៊ី និង DONG NAI CITY VOLLEYBALL CLUB វៀតណាម។



ពានរង្វាន់នេះគ្រោងនឹងចាប់ផ្ដើមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ តទៅនៅពហុកីឡដ្ឋានជាតិ (ស្តាតឣូឡាំពិក) ដោយតម្លៃសំបុត្រចូលរួមទស្សនាមានដូចជា៖ Zone A តម្លៃ ៤ដុល្លារ Zone B តម្លៃ ២.៥ដុល្លារ។

ជាមួយគ្នានេះសហព័ន្ធកីឡាបាល់ទះកម្ពុជា ក៏នឹងរៀបចំការប្រកួតមិត្តភាពអន្តរជាតិ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ចំនួន២ប្រកួត ដើម្បីបង្កើនបទពិសោធន៍ និងពង្រឹងសមត្ថភាពក្រុមជម្រើសជាតិកម្ពុជា សម្រាប់ការប្រកួតអន្តរជាតិនាពេលខាងមុខ។




