បាត់ដំបង ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបចាប់ខ្លួនបាន ករណីជួញដូរគ្រឿងញៀន ដកហូតបានថ្នាំញៀនចំនួន៨កញ្ចប់ធំ និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត កាលពីវេលាម៉ោង ៣និង៤០នាទីរសៀល ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅចំណុចភូមិកាប់គោ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ជនសង្ស័យឈ្មោះ អ៊ុង ចំរើន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ វត្ថុតាងដកហូតបាន ៖ ម៉ាទឹកកក (ice) ចំនួន៨កញ្ចប់ ទម្ងន់៣១៦.៤២ក្រាម , ស្គុតខ្មៅសម្រាប់រុំគ្រឿងញៀនចំនួន៨ដុំ , កំប៉ុងជ័រសម្រាប់ដាក់គ្រឿងញៀនចំនួន១ ,ប្រាក់ដុល្លារចំនួន ២៤០ដុល្លារ ,ប្រាក់រៀលចំនួន ៣.៤៨៥.០០០រៀល , រថយន្តចំនួន១គ្រឿង ,ម៉ូតូចំនួន២គ្រឿង ,ខ្សែក ចំនួន ២ខ្សែ ,ក្រវិល ចំនួន៣ , ក្រវិលពណ៌ស ចំនួន១គូ ,បាយក្តាំងចំនួន២កញ្ចប់ ,ទូរស័ព្ទចំនួន២គ្រឿង។

ជនសង្ស័យក្រោយឃាត់ខ្លួនបាន រួមជាមួយវត្ថុតាង ឃាត់នាំយកទៅសាកសួរនៅការិយាល័យជំនាញ អាវុធហត្ថខេត្តបាត់ដំបងដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕
អត្ថបទ៖ តាតុងសែនជ័យ
