ពោធិ៍សាត់៖ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីសង្ស័យថាបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងតាមបង្គោល កាលពីវេលាម៉ោង៥និង៣៥នាទីរសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

តាមសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ រួមមានឈ្មោះ ឈុន ប៊ុនធឿន ភេទប្រុស អាយុ២៤ឆ្នាំ និងឈ្មោះ ភាព ពៅ ភេទប្រុស អាយុ១៩ឆ្នាំ។ អ្នកទាំងពីរមានទីលំនៅក្នុងមូលដ្ឋានខាងលើ។

ក្នុងប្រតិបត្តិការឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួន រួមមាន ខ្សែលោហៈធាតុពណ៌ទឹកប្រាក់ ទម្ងន់៧២គីឡូក្រាម កន្ត្រៃសម្រាប់កាត់ខ្សែភ្លើង២ ដើម កាំបិត១ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១សន្លឹក និងម៉ូតូ១គ្រឿង

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានធ្វើតេស្តរកសារធាតុញៀនលើជនសង្ស័យទាំង២នាក់ ជាលទ្ធផល អវិជ្ជមានទាំងពីរនាក់

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីសាកសួរ និងបន្តនីតិវិធី៕

អត្ថបទ៖ ពោធិ៍សាត់

Share.