កំពង់ធំ ៖ ជនសង្ស័យម្នាក់សកម្មខាងដើរគាស់ផ្ទះប្រជាពលរដ្ឋលួចទ្រព្យសម្បត្តិ ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកកំពង់ស្វាយស្រាវជ្រាវចាប់ខ្លួនបាន កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅភូមិរមាំងងាប់ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋ ដោយក្នុងមូលដ្ឋានកើតមានចោរកម្មគាស់ផ្ទះលួចទ្រព្យសម្បត្តិញឹកញាប់ កម្លាំងសមត្ថកិច្ច ស្រាវជ្រាវ ប្រទះឃើញភិនភាគជនសង្ស័យ ឃាត់ត្រួតពិនិត្យ រកឃើញក្នុងកាបូប មានដែកគាស់ និងកាំបិតបុ័ងតោ និងជនសង្ស័យសារភាពពីសកម្មភាពដែលប្រព្រឹត្ត ។ ជនសង្ស័យត្រូវបានឃាត់ខ្លួននាំយកទៅផ្នែកជំនាញ អធិការដ្ឋានស្រុកកំពង់ស្វាយ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.