សារព័ត៌មានថៃបានផ្សាយឱ្យដឹងនាពេលថ្មីៗនេះថា ប៉ូលិសថៃបើកការស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួនខ្មាន់កាំភ្លើងចិត្តឆៅម្នាក់ ពាក់ព័ន្ធនឹងករណីបាញ់សម្លាប់ប្អូនប្រុសរបស់អ្នកនយោបាយក្នុងស្រុងថៃយ៉ាងសាហាវនៅតាមដងផ្លូវសាធារណៈ ដោយសារតែរឿងគំនុំសងសឹកផ្ទាល់ខ្លួន។

ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើងកាលពីវេលាថ្ងៃត្រង់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវតាឡាតចាន់-ឃុនថៈឡេ ក្នុងស្រុកណុបភីថាម ខេត្ត Nakhon Si Thammarat។ ជនរងគ្រោះមានឈ្មោះ អាណុផាប (Anuphap) អាយុ ៥៥ ឆ្នាំ ត្រូវជាប្អូនប្រុសរបស់អ្នកនយោបាយមូលដ្ឋានប្រចាំខេត្ត ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារបណ្តាលឱ្យដួលស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈពេលដែលរូបលោកកំពុងជិះម៉ូតូនៅតាមដងផ្លូវសាធារណៈ។
រហូតមកដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ កម្លាំងជំនាញបានប្រមូលភស្តុតាងយ៉ាងរហ័ស និងស្នើសុំដីកាចាប់ខ្លួនពីតុលាការខេត្តនគរស្រីធម្មរាជ រហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះTraiphop ហៅ «អឹម» អាយុ ៣៣ ឆ្នាំ។ វត្ថុតាងប្រមូលបានរួមមាន កាំភ្លើងកែច្នៃខ្លីប្រភេទអាមេល ចំនួន ១ ដើម គ្រាប់កាំភ្លើងចំនួន ១ គ្រាប់។

តាមចម្លើយសារភាពទោសទាំងស្រុង ជនល្មើសទទួលស្គាល់ថា មូលហេតុដែលឈានដល់ការបាញ់សម្លាប់នេះ គឺផ្តើមចេញពីគំនុំផ្ទាល់ខ្លួនយ៉ាងក្រាស់ក្រែលជាមួយជនរងគ្រោះ។ ពេលនេះជនល្មើសត្រូវបានបញ្ជូនខ្លួនទៅកាន់ប៉ុស្តិ៍នគរបាល ដើម្បីចាត់ការតាមនីតិវិធីយ៉ាងម៉ឺងម៉ាត់បំផុត៕
