ភ្នំពេញ៖ ផ្លូវបេតុងមួយខ្សែ ចាប់ពីចំណុចខាងលិចរបងវត្តភ្នៀតសិម្ពលី រហូតដល់ផ្លូវបេតុងលេខ៤២ ស្ថិតនៅភូមិទួលលៀប ភូមិអង្គរជ័យ និងភូមិស្នោរលិច សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលរងការខូចខាតបែកបាក់ជាអន្លើ ត្រូវបានអាជ្ញាធរខណ្ឌកំបូល ចុះជួសជុលឡើងវិញ កាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

តាមអាជ្ញាធរបានឱ្យដឹងថា ផ្លូវខាងលើមានសភាពខូចខាត និងបែកបាក់ជាអន្លើ ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ។ ដោយអនុវត្តតាមការណែនាំរបស់សាលារាជធានីភ្នំពេញ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានចាត់តាំងក្រុមការងាររដ្ឋបាលខណ្ឌ ចុះជួសជុលដោយចាក់បេតុង ដើម្បីសម្រួលការធ្វើដំណើរ និងទប់ស្កាត់ការខូចខាតកាន់តែធ្ងន់ធ្ងរ។

អាជ្ញាធរខណ្ឌកំបូល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាផ្លូវថ្នល់ឱ្យបានល្អ ព្រោះជាសម្បត្តិសាធារណៈ និងជាប្រយោជន៍រួម៕

អត្ថបទ៖ តាតុងសែនជ័យ

Share.