បាត់ដំបង÷ ទឹកជន់ស្ទឹងសង្កែដែលទទួលទឹកមកពីស្រុកសំឡូតបានស្រុងហូរចូលស្រុកឯកភ្នំ ជន់លិចផ្ទះប្រជាពលរដ្ឋជាង ១០០០ខ្នង និងប៉ះពាល់ដំណាំស្រូវជា ១០០០ហិកតាទៀត។

រដ្ឋបាលស្រុកឯកភ្នំ ខេត្តបាត់ដំបង បានឲ្យដឹងថា÷ គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ទឹកជំនន់ស្ទឹងសង្កែបានធ្វើឱ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងដំណាំផងដែររបស់បងប្អូនប្រជាពលរដ្ឋ ៤ឃុំ រួមមាន: ឃុំព្រែកនរិន្ទ ឃុំព្រែកហ្លួង ឃុំព្រែកខ្ពប និងឃុំសំរោងក្នុង។

ទឹកជំនន់លើកទី ២នេះបានលិចចូលផ្ទះប្រជាពលរដ្ឋ សរុបចំនួន១,៤៦៧ខ្នងផ្ទះ ប៉ះពាល់ដំណាំពោត ដំណាំរួមផ្សំ និងដំណាំស្រូវចំនួន ១,១៤១ហិកតាផងដែរ។

ប្រភពពីមន្ត្រីរដ្ឋបាលស្រុកខាងលើបានបន្ថែមថា÷ ក្រៅពីជំនន់បង្ករការប៉ះពាល់លំនៅឋាន និងដំណាំស្រូវ ក៏បានជន់លិចផ្លូវថ្នល់ចំនួន ៤៨ទីតាំងផ្សេងទៀតក្នុងនោះមាន ផ្លូវកៅស៊ូចំនួន ៣,២២០ម៉ែត្រ ផ្លូវបេតុងចំនួន ៦២០ម៉ែត្រ ផ្លូវក្រាលគ្រួសក្រហមចំនួន ១៣,៥០០ម៉ែត្រ និងផ្លូវដីចំនួនន៥,២៩០ម៉ែត្រ៕

ដោយ: ដំបងក្រញូង

Share.