ភ្នំពេញ ៖ ប្រឡាយមេនៅអមផ្លូវជាតិលេខ៤ ក្នុងភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ក្រោយភ្លៀងធ្លាក់ម្តងៗ ពេញទៅដោយសំរាម ហើយនៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៧នេះ ក្រោយភ្លៀងធ្លាក់ ក្នុងប្រឡាយពេញដោយសំរាម ត្រូវបានអាជ្ញាធរសង្កាត់ចោមចៅទី៣ កម្លាំងប្រជាការពារ នាំគ្នាកាយសម្អាត ដើម្បីឱ្យចរន្តទឹកហូររំដោះចេញបានលឿន ។

តាមអាជ្ញាធរបានឱ្យដឹងថា រាល់ពេលភ្លៀងធ្លាក់ម្តងៗ ទឹកហូរនាំមកជាមួយនូវសំរាម ពីផ្នែកខាងលើ មកទើរត្រង់ប្រឡាយមេ អមផ្លូវជាតិលេខ៤ បង្កឱ្យស្ទះចរន្តទឹកហូរ ។ ដើម្បីពន្លឿនចរន្រទឹកហូរ ជៀសវាងស្ទះ កម្លាំងអាជ្ញាធរ កម្លាំងប្រជាការពារ សង្កាត់ចោមចៅទី៣ ចាត់វិធានការកាយសម្អាត ប្រមូលសំរាមចេញពីក្នុងប្រឡាយ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.