កំពត៖ នៅព្រឹកព្រលឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃ១រោច ខែភទ្របទ ឆ្នាំមមី ជាថ្ងៃកាន់បិណ្ឌទី១ បងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ក្មេងចាស់ប្រុសស្រី បាននាំគ្នាទៅវត្តសំរោង ស្ថិតក្នុងភូមិសំរោង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត ដើម្បីចូលរួមពិធីបោះបាយបិណ្ឌតាមប្រពៃណីខ្មែរ។

ព្រឹកព្រលឹមនៅវត្តសំរោង មានពុទ្ធបរិស័ទចូលរួមយ៉ាងច្រើនកុះករ ដោយនាំយកបាយបិណ្ឌ និងចង្ហាន់ទៅប្រគេនព្រះសង្ឃ ព្រមទាំងឧទ្ទិសកុសលផលបុណ្យជូនដល់ជីដូនជីតា ញាតិមិត្ត និងសាច់ញាតិដែលបានចែកឋានទៅកាន់បរលោក។ តាមទំនៀមទម្លាប់ និងជំនឿរបស់ខ្មែរ ពិធីបោះបាយបិណ្ឌក៏ជាឱកាសសម្រាប់ឧទ្ទិសកុសលជូនដល់អ្នកដែលបានចែកឋាន និងអ្នកដែលគ្មានសាច់ញាតិ ដោយសង្ឃឹមថាកុសលផលបុណ្យដែលបានធ្វើ នឹងជួយឱ្យអ្នកទាំងនោះទទួលបានសេចក្តីសុខ និងសុគតិភព។
តាមទំនៀមទម្លាប់ ការចូលរួមពិធីបោះបាយបិណ្ឌ ក៏មានការសមាទានសីល៥ ស្តាប់ធម៌ និងឱវាទពីព្រះសង្ឃ ឬអាចារ្យ ព្រមទាំងចូលរួមក្នុងសកម្មភាពសាសនា និងសង្គមជាមួយគ្នា។បុណ្យភ្ជុំបិណ្ឌ គឺជាបុណ្យប្រពៃណីជាតិខ្មែរ ដែលប្រជាពលរដ្ឋប្រារព្ធចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ដោយថ្ងៃ១រោចជាថ្ងៃកាន់បិណ្ឌទី១ និងថ្ងៃ១៥រោចជាថ្ងៃភ្ជុំបិណ្ឌ។

ក្នុងឱកាសថ្ងៃកាន់បិណ្ឌនិងភញភ្ជុំបិណ្ឌខាងនេះផងដែរ សូមប្រជាពលរដ្ឋទាំងអស់ធ្វើដំណើរទៅកាន់ទីអារាម ឬធ្វើដំណើរទៅទីជិតឆ្ងាយ ប្រកបដោយសុវត្ថិភាព ជាពិសេសចូលរួមគោរពច្បាប់ចរាចរណ៍ទាំគ្នា៕

អត្ថបទ៖ត្រយងតូច

