សៀមរាប៖ អាជ្ញាធរបានសម្រេចផ្អាកជាបណ្តោះអាសន្ននូវការធ្វើដំណើរឆ្លងកាត់ស្ពានដែកវត្តរលួស បន្ទាប់ពីទឹកហូរច្រោះរូងដីក្រោមគល់ស្ពាន បង្កហានិភ័យដល់អ្នកធ្វើដំណើរ។

តាមអាជ្ញាធរបានឱ្យដឹងថា គល់ស្ពានផ្នែកខាងកើតត្រូវបានទឹកហូរច្រោះរូងដី។ ដើម្បីបង្ការគ្រោះថ្នាក់ អាជ្ញាធរមូលដ្ឋានបានរាយការណ៍ទៅមន្ទីរ និងអង្គភាពជំនាញពាក់ព័ន្ធ ព្រមទាំងស្នើផ្អាកចរាចរណ៍ឆ្លងកាត់ជាបណ្តោះអាសន្ន។

បច្ចុប្បន្ន ការឆ្លងកាត់ស្ពានត្រូវបានផ្អាក រង់ចាំមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តចុះពិនិត្យ និងជួសជុលគល់ស្ពានឡើងវិញ ដើម្បីធានាសុវត្ថិភាពដល់អ្នកធ្វើដំណើរ។

ហេតុការណ៍នេះកើតឡើង នៅល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅ ស្ពានដែកវត្តរលួស ស្ថិតក្នុងភូមិរលួសខាងកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប៕

អត្ថបទ៖ តាតុងសែនជ័យ

Share.