
បើតាម U.S. News & World Report បានចេញរបាយការណ៍នាពេលថ្មីៗនេះឱ្យដឹងថា តំបន់អាស៊ីអាគ្នេយ៍ គឺជាជម្រករបស់បរិស្ថានធម្មជាតិដ៏សម្បូរបែបបំផុតមួយនៅលើពិភពលោក ចាប់ពីព្រៃត្រូពិច និងតំបន់អភិរក្ស រហូតដល់ជីវចម្រុះដ៏សន្ធឹកសន្ធាប់ និងតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO)។

យោងតាមការចាត់ថ្នាក់ថ្មីបំផុតពីសំណាក់ស្ថាប័នដដែលនេះបានបង្ហាញឱ្យដឹងថា ប្រទេសកម្ពុជា បានស្ថិតនៅលំដាប់ខ្ពស់ជាងប្រទេសថៃ និងឡាវ និងក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ( ASEAN ) ក្នុងនាមជាប្រទេសល្អបំផុតសម្រាប់ការទស្សនាចរណ៍បែបធម្មជាតិ ឬអេកូទេសចរណ៍ (Eco-Tourism)។
ផ្អែកលើការវាយតម្លៃជាសកល ទីតាំងចំណាត់ថ្នាក់របស់បណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ មានលក្ខណៈដូចខាងក្រោម៖

សូមជម្រាបថា ការផ្ដល់ចំណាត់ថ្នាក់នេះ មិនមែនផ្អែកលើតែចំនួនភ្ញៀវទេសចរតែមួយនោះឡើយ ប៉ុន្តែវាត្រូវបានចងក្រង និងវិភាគទិន្នន័យយ៉ាងស៊ីជម្រៅលើវិមាត្រសំខាន់ៗជាច្រើននៃការអភិវឌ្ឍទេសចរណ៍ចីរភាព ដែលរួមមាន៖ ការការពារព្រៃឈើ និងការទប់ស្កាត់ការបាត់បង់ព្រៃឈើ ភាពចម្រុះនៃភាសា និងវប្បធម៌ ភាពស្រស់ស្អាតនៃកន្លែងទាក់ទាញធម្មជាតិ តំបន់ការពារធម្មជាតិ និងឧទ្យានជាតិ ភាពសម្បូរបែបនៃប្រភេទសត្វ និងរុក្ខជាតិ ពាណិជ្ជកម្មចីរភាព និងតំបន់បេតិកភណ្ឌពិភពលោក ។

ភាពជោគជ័យមួយនេះ គឺជាមោទកភាពជាតិដ៏ធំធេង ដែលឆ្លុះបង្ហាញឱ្យឃើញពីសក្តានុពលធម្មជាតិដ៏អស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា រួមមាន ការការពារបរិស្ថាន ព្រៃឈើ ជួរភ្នំដ៏ខៀវស្រងាត់ ទឹកធ្លាក់ ទន្លេ បឹងបួ និងតំបន់អភិរក្សជីវចម្រុះនានា ដែលកំពុងទាក់ទាញចិត្តភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកឈ្វេងយល់ពីទេសចរណ៍បៃតងរបស់កម្ពុជាប្រកបដោយនិរន្តរភាព៕
