បាត់ដំបង៖ ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ជាង ៥០០គ្រួសារទទួលបានអំណោយសង្គ្រោះបឋមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ។

នៅថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៦ ម្សិលមិញនេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយគ្រឿងឧបភោគ-បរិភោគជាច្រើនរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈកំពង់ផែស្វយ័តក្រុងព្រះសីហនុ ផ្ដល់ជូនទៅដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ និងមានជីវភាពខ្វះខាតជាការសង្គ្រោះបឋមសម្រាលបន្ទុកខ្វះខាត។

ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតរងគ្រោះដោយសារទឹកជំនន់ខាងលើសរុបចំនួន ៥២៩គ្រួសារ មកពីសង្កាត់ចំនួន ២ ក្នុងក្រុងបាត់ដំបងរួមមាន: សង្កាត់អូចារ និងសង្កាត់អូរម៉ាល់៕

អត្ថបទ: ដំបងក្រញូង

